ការជ្រើសរើសថ្ងៃកាត់សក់ តាមជំនឿពីបុរាណ មានសារៈសំខាន់ណាស់ ព្រោះថ្ងៃក្នុងមួយសប្ដាហ៍ សុទ្ធតែត្រូវបានចាស់ៗលោកសម្គាល់ទុក ថាតើថ្ងៃណាជាថ្ងៃដែលគួរកាត់សក់ និងថ្ងៃណាមិនគួរកាត់ ដើម្បីជាការលើករាសី ឬអាចនិយាយថា កាត់សក់ចំថ្ងៃល្អអាចនាំឲ្យមានលាភសំណាងផងដែរ។
- កាត់សក់ចំថ្ងៃអាទិត្យ ៖ នឹងមានអាយុយឺនយូរ សុខភាពរឹងប៉ឹង មាំមួន ប្រាសចាកពីរោគាព្យាធិ។
- កាត់សក់ចំថ្ងៃច័ន្ទ ៖ នឹងមានតែលាភសំណាង។
- កាត់សក់ចំថ្ងៃអង្គារ ៖ នឹងមានតេជះ ឫទ្ធិអំណាច មានគេខ្លបខ្លាច។
- កាត់សក់ចំថ្ងៃពុធ ៖ មិនល្អទេ លាភសំណាងផ្សេងៗដែលបម្រុងនឹងហូរចូល នឹងរលាយបាត់ ហើយជំនួសមកវិញដោយសេចក្ដីទុកមកដាក់ខ្លួន។
- កាត់សក់ចំថ្ងៃព្រហស្បត្តិ៍ ៖ នឹងមានទេវតា ព្រមទាំងវត្ថុស័ក្ដិសិទ្ធ តាមជួយថែរក្សា។
- កាត់សក់ចំថ្ងៃសុក្រ ៖ នឹងមានមន្តស្នេហ៍ ដែលជាទីស្រឡាញ់នៃមនុស្សទាំងពួង។
- កាត់សក់ចំថ្ងៃសៅរ៍ ៖ ប្រពៃបំផុត គិតអ្វីៗ ឬធ្វើកិច្ចការងារអ្វី នឹងបានសម្រេចតាមបំណងប្រថ្នា នឹងមានសិរីមង្គល ភាពសំណាងល្អ៕