ការគេងគឺជារឿងដ៏សំខាន់មួយសម្រាប់សុខភាពទូទៅរបស់មនុស្សយើង ដូច្នេះបើសិនជាការគេងមិនគ្រប់គ្រាន់ទេនោះ វាអាចនឹងប្រឈមនឹងជំងឺជាច្រើនបាន។ ជាក់ស្តែង មានរឿង ៧យ៉ាងដែលអ្នកប្រហែលជាត្រូវចៀសឲ្យឆ្ងាយនៅពេលល្ងាច ជាពិសេសមុនចូលគេងតែម្តងបើសិនជាចង់បានសុខភាពល្អ និងមិនមានគ្រោះថ្នាក់៖
១.ឈប់ញ៉ាំគ្រឿងស្រវឹងមុនពេលចូលគេង។ ករណីដែលអ្នកញ៉ាំគ្រឿងស្រវឹង ១ ទៅ២ម៉ោងមុនពេលចូលគេង អ្នកនឹងទំនងជាត្រូវភ្ញាក់ពី ២ ទៅ៣ដើម្បីចូលបន្ទប់ទឹក។
២.ទុកឧបករណ៍អេឡិចត្រូនិចទាំងអស់ឲ្យឆ្ងាយមុនពេលគេង ព្រោះវានឹងធ្វើឲ្យខួរក្បាលដើររហូត ហើយការសម្រាករបស់អ្នកទំនងជាមិនអាចកើតមានល្អស្រួលឡើយ។
៣.កុំព្យាយាមអានសៀវភៅនៅពេលគេង
៤.កុំញ៉ាំអាហារអ្វីទាំងអស់មុនពេលចូលគេង ២ម៉ោង
៥.ចូរមានទម្លាប់តឹងរឹងមួយមុនចូលគេង ដូចជា ចូលបន្ទប់ទឹក ដើម្បីដុសសម្អាតធ្មេញ លាងមុខ និងងូតទឹក ហើយចូលគេង
៦.មិនត្រូវញ៉ាំកាហ្វេ Cappuccino ៤ម៉ោងមុនចូលគេងឡើយ ព្រោះជាតិកាហ្វេអ៊ីនធ្វើឲ្យអ្នកមិនងងុយគេង។
៧.ដើម្បីកុំឲ្យឈឺខ្នង ចូរព្យាយាមគេងដោយផ្ងាដោយការកល់ខ្នើយក្រោមជង្គង់ និងចៀសវាងការគេងផ្កាប់៕