បើមិនចង់ធាត់ជ្រុល សូមបញ្ឈប់ទម្លាប់ពេលព្រឹក ទាំងនេះភ្លាម

ទម្លាប់ពេលព្រឹកចំនួន ៥ដែលអ្នកគួរបោះបង់ចោលភ្លាម ប្រសិនបើអ្នកមិនចង់ឲ្យខ្លួនអ្នកធាត់ជ្រុល ។

១. គេងច្រើនពេក ៖ ការគេងលើសពី ១០ ម៉ោងក្នុងមួយយប់អាចបណ្ដាលឱ្យសន្ទស្សន៍ម៉ាសរាងកាយឡើងខ្ពស់។ អ្នកជំនាញផ្នែកសុខភាពជាច្រើនណែនាំឱ្យគេងត្រឹមពី ៧ ទៅ ៩ ម៉ោង រាល់យប់ ដើម្បីទទួលបានសុខភាពល្អ។

២. គេចមិនត្រូវពន្លឺព្រះអាទិត្យពេលព្រឹក ៖ អ្នកជំនាញផ្នែកសុខភាព ណែនាំឲ្យ បើកវាំងនន ឬបង្អួចភ្លាមបន្ទាប់ពីក្រោកឡើង ដោយសារពន្លឺពណ៌ខៀវនៃព្រះអាទិត្យពេលព្រឹកព្រលឹមជួយបង្កើនការរំលាយអាហារ និងដាស់រាងកាយឱ្យភ្ញាក់ស្វាង។ លោកអ្នកអាចចំណាយពេល ត្រឹមរយៈពេលពី ២០ ទៅ ៣០ នាទី ឲ្យត្រូវពន្លឺថ្ងៃនៅពេលព្រឹក គឺគ្រប់គ្រាន់ហើយ ។

៣. មិនរៀបចំកន្លែងគេង ៖ អ្នកជំនាញខាងផ្នែកដំណេក បានឱ្យដឹងថា អ្នកដែលរៀបចំកន្លែងគេងស្អាតត្រឹមត្រូវ គឺអាចគេងលង់លក់បានស្កប់ពេញលេញ។ ហើយការគេងបានស្កប់គ្រប់គ្រាន់ គឺជាមធ្យោបាយដ៏ប្រសើរបំផុតដើម្បីឆ្ពោះទៅរកទម្ងន់ដែល សាកសមសម្រាប់សុខភាពរបស់អ្នក។

៤. មិនដែលថ្លឹងទម្ងន់ខ្លួនឯង ៖ តាមស្រាវជ្រាវ ការថ្លឹងទម្ងន់ជាប្រចាំ គឺជាតិចនិកដ៏ប្រសើរដែលជួយលើកទឹកចិត្ត ឬជម្រុញដល់ការសម្រកទម្ងន់។ ហើយពេលវេលាដ៏ល្អបំផុតមួយដើម្បីថ្លឹងទម្ងន់នោះ គឺពេលព្រឹក មុនពេលអ្នកទទួលទានអាហារ ឬភេសជ្ជៈអ្វីៗ ។

៥. ទទួលទានអាហារពេលព្រឹកតិចពេក ៖ តាមស្រាវជ្រាវ បានឲ្យដឹងថា ត្រូវទទួលទានអាហារពេលព្រឹកឆ្ងាញ់ៗឱ្យបានច្រើនគ្រប់គ្រាន់ ហើយអាហារពេលព្រឹកដែលមានតុល្យភាព គឺមានផ្ទុក ៦០០ កាឡូរីនៃជាតិប្រូតេអ៊ីន, កាបូអ៊ីដ្រាត និងបង្អែមខ្លះ ៕

ចែករំលែកទៅកាន់បណ្តាញសង្គម