យ៉ាអួគឺជាផលិតផលទឹកដោះគោដោយធ្វើឡើងពីទឹកដោះគោជូដែលប្រើប្រាស់ភាគល្អិតមួយឬច្រើននៃបាក់តេរី ដែលអាចជួយបង្កើតឡើងវិញនូវបាក់តេរីល្អនៅក្នុងផ្លូវរំលាយអាហារ ដូចជា Lactobacillus acidophilus, Lactobacillus rhamnosus, Lactobacillus bulgaricus, Enterococcus faecium, Streptococcus thermophilus, និងផ្សេងទៀត។
យ៉ាអួគឺជាផលិតផលជំនួយសុខភាពដ៏ល្អបំផុត យ៉ាអួសំបូរទៅដោយសារធាតុរ៉ែនិងថាមពលជំនួយដល់ប្រព័ន្ធរំលាយអាហារបានល្អ សំបូរទៅដោយvitamin B5 និង B12 និងធ្វើឲ្យសុខភាពរឹងមាំ
យ៉ាអួត្រូវបានប្រើប្រាស់ដើម្បីព្យាបាល:
- រាក ចំពោះកូនក្មេង
- រាក ដោយសារតែថ្នាំផ្សះ
- រាក ចំពោះកូនក្មេង និងទារកដែលខ្វះអាហារូបត្ថម្ភ
- Lactose Intolerance (មិនអាចញ៉ាំទឹកដោះគោបាន) ប្រើវាជំនួសទឹកដោះគៅ
- ព្យាបាលការបង្ករោគដោយបាក់តេរីដែលធ្វើឲ្យដំ.បៅក្រពះ(Helicobacter pylori) នៅពេលប្រើផ្សំជាមួយថ្នាំដទៃទៀត
- កម្រិតជាតិកូឡេស្តេរ៉ូលខ្ពស់
- ជំងឺហឺត
- រលាកទ្វា.រមា.សដោយសារបាក់តេរី
- បង្ការការរលាកបំពង់បង្ហួរនោម (UTIs).
- បង្ការជំងឺមហារីកចុងពោះវៀនធំ
- បង្ការការបង្ករោគលើទ្វា.រមា.សដោយមេរោគផ្សិត
- ព្យាបាលដំបៅក្រពះ
- បង្ការការរលាកដោយកម្ដៅព្រះអាទិត្យ