ការមានផ្ទៃពោះជារឿងមួយដ៏គួរឱ្យរីករាយ ហើយការចង់មានកំណើតកូនភ្លោះ ក៏ជាសេចក្តីត្រូវការរបស់គូស្វាមីភរិយាភាគច្រើន ដោយមិនបាច់ចំណាយពេលវេលាពរពោះច្រើនដង តែវាមិនមែនចេះតែងាយស្រួលក្នុងការបង្កកំណើតកូនភ្លោះនោះឡើយ។
៤ ចំណុចខាងក្រោមនេះ អាចបង្កើនឱកាស ក្នុងការយកកូនភ្លោះបានតាមដូចបំណង៖
១. ស្ត្រីដែលទទួលទានអាហារសម្បូរអាស៊ីតហ្វូលិក (ឬវីតាមីនជាមួយនឹងអាស៊ីតហ្វូលិក) មុនពេលពួកគេមានផ្ទៃពោះគឺមានឱកាសទទួលបានកូនភ្លោះ ៤០ ភាគរយឬច្រើនជាងនេះ ។ អាហារសម្បូរអាស៊ីតហ្វូលិកមានដូចជា៖ ផ្លែបឺរ, ការ៉ុត, ផ្កាខាត់ណា, ផ្សិត, សណ្តែកបាយ, ស្ត្របឺរី, ស្ពៃស្ពីណាច់, ទំពាំងបាយជូរ, ចេកអាំង, មាន់, ស៊ុត, …។
២. ការសិក្សាស្រាវជ្រាវ បានបង្ហាញថា ស្ត្រីដែលឡើងទម្ងន់ (មានសាច់ ឬបែកសាច់) អាចមានឱកាសខ្ពស់ក្នុងការបង្កកំណើតកូនភ្លោះ។ ដោយសារតែការឡើងទម្ងន់អាចបណ្តាលមកពីការទទួលទានរបបអាហារដែលមានជីវជាតិច្រើន និងបញ្ជាក់ពីការមានសុខភាពល្អផងដែរ។ តែត្រូវប្រាកដថា ការឡើងទម្ងន់ដោយសារតែចំណីអាហារល្អៗ មិនមែនជាការធាត់លើសទម្ងន់ដោយសារតែអាហារកែច្នៃ មានជាតិខ្លាញ់ ឬស្ករច្រើនទេ។ ស្ត្រីណាដែលមានកម្ពស់ខ្ពស់ក៏មានឱកាសល្អដើម្បីមានកូនភ្លោះដូចគ្នា។
៣. បរិភោគផលិតផលទឹកដោះគោ៖ យោងតាមការសិក្សាមួយធ្វើឡើងដោយលោក Gary Steinman ជាវេជ្ជបណ្ឌិតម្នាក់នៅ Long Island Jewish Medical Center ស្ត្រីដែលបរិភោគផលិតផលទឹកដោះគោ ៥ ដងឬលើសនេះក្នុងមួយថ្ងៃមានឱកាសខ្ពស់ក្នុងការមានកូនភ្លោះដូចគ្នា។ ម្យ៉ាងវិញទៀត ការទទួលទានទឹកដោះគោ និងផលិតផលទឹកដោះគោដទៃទៀត ពីសត្វគោដែលលូតលាស់ពីអរម៉ូន គ៏អាចជួយបង្កើនឱកាសការមានកូនភ្លោះបានផងដែរ។
៤. នៅបន្តបំបៅកូន៖ ប្រសិនបើអ្នកនៅបន្តបំបៅកូន និងចង់បានកូនភ្លោះ អ្នកមិនគួរផ្អាកបំបៅកូនទេ។ យោងតាមកាសិក្សាមួយបង្ហាញថា ស្ត្រីដែលនៅបំបៅកូនគឺមានឱកាសខ្ពស់ដល់ទៅ ៩ ដងដែលថាអាចនឹងមានកូនភ្លោះ៕