នៅប្រទេសថៃផ្ទុះកាន់តែខ្លាំង! ក្នុង១ថ្ងៃ រកឃើញអ្នកឆ្លងកូវីដ ១៣,០០២នាក់ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន
ព័ត៌មានអន្តជាតិ

(បាងកក)៖ នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលប្រទេសថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៣,០០២ករណីបន្ថែម ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មានពីមុនមក ខណៈអ្នកជំងឺចំនួន ១០៨នាក់ទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

គិតមកដល់ពេលនេះ ករណីឆ្លងសរុបនៅក្នុងប្រទេសថៃមាន ចំនួន ៤៣៩,៤៧៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៦១០នាក់ និងអ្នកជាសះស្បើយ ៣០៤,៤៥៦នាក់។