ក្រុមហ៊ុន GoodToGo ( Ultronnet ) បាននាំយកម៉ាស់ អាកុល និង ទឹកសុទ្ធ ជូនទៅមន្ទីរស្រាវជ្រាវជម្ងឺកូវីដ១៩
ព័ត៌មានជាតិ

កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុន GoodToGo ( Ultronnet ) បាននាំយកអំណោយជាសម្ភារៈមួយចំនួន ជូនទៅកាន់អនុគណៈកម្មការស្រាវជ្រាវជម្ងឺកូវីដ១៩ នៅកោះពេជ្រ។ សម្ភារៈទាំងនោះមានដូចជា ម៉ាស់ចំនួន១០កេស អាកុលចំនួន៥កាន និង ទឹកសុទ្ធចំនួន៥០កេស។ ការផ្ដល់ជាសម្ភារៈនេះ មានគោលបំណងចូលរួមកិច្ចការសង្គម និង លើកទឹកចិត្តដល់អនុគណៈកម្មការស្រាវជា្រវជម្ងឺកូវីដ១៩ ដែលបានលះបង់កម្លាំងកាយ និង ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩នៅក្នុងសហគមន៍។

ក្នុងឪកាសនេះផងដែរលោក Faxon ស្ថាបនិកក្រុមហ៊ុន GoodToGo ( Ultronnet )មានប្រសាសន៍ថា “ជាបឋម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះអនុគណៈកម្មការស្រាវជាវជម្ងឺកូវីដ១៩ ក្រុមគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន និង ទាហានជួរមុខទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយនិងកម្លាំងចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩។ ក្រុមហ៊ុន GoodToGo ( Ultronnet )មានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩។ ក្រុមហ៊ុនរីករាយនឹងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការងារសង្គមផ្សេងៗ នាឱកាសក្រោយទៀត។ ពួកយើងក៏សូមជូនពរដល់ អនុគណៈកម្មការស្រាវជ្រាវជម្ងឺកូវីដ១៩ ក្រុមគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន និង ទាហានជួរមុខទាំងអស់ ឱ្យមានសុខភាពល្អ និង ទទួលជោគជ័យលើគ្រប់ការងារ។ ” 

ក្នុងអំឡុងពេលនេះផងដែរ GoodToGo អេបមានការប្រូម៉ូសិនបញ្ចុះតម្លៃទៅលើម្ហូប ភេសជ្ជះ និងសំភារះប្រើប្រាស់ រហូតដល់៧០%ជារៀងរាល់ថ្ងៃជាមួយការដឹកជូនឥតគិតថ្លៃផងដែរ។ អ្វីដែលកាន់តែពិសេសទៀតនោះសម្រាប់អ្នកប្រើប្រាស់ថ្មីនឹងទទួលបានគូប៉ុង ៥០ដុល្លារភ្លាមៗ ចុចលីងនេះដើម្បីដោនឡូត GOODTOGO App ​ https://xcustomerapi.goodtogo.asia/?ct=h5&ac=download_assistant&channel=gtgxkhmertoday

ជាចុងបញ្ចប់ ក្រុមហ៊ុន GoodToGo ( Ultronnet )ក៏សូមថ្លែងអំណរគុណទៅកាន់ អតិថិជនទាំងអស់ ដែលតែងតែគាំទ្រប្រើប្រាស់ GoodToGo អេប ហើយក្រុមហ៊ុននឹងព្យាយាមបម្រើសេវាកម្មដឹកជញ្ជូនអាហារ ភេសជ្ជៈ និងសម្ភារះប្រើប្រាស់ផ្សេងៗជូនអតិថិជនឱ្យកាន់តែល្អថែមទៀត។