អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) អំពាវនាវ ដល់មេដឹកនាំបណ្ដាប្រទេស G20 ប្តេជ្ញាបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ជាសកល ដើម្បីបញ្ចប់ជំងឺរាតត្បាតមួយនេះ
Press Releases

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF នឹងត្រៀមក្នុងការក្នុងការតស៊ូមតិចុងក្រោយមួយនៅមុនកិច្ចប្រជុំកំពូល G20 នៅចុងខែ តុលានេះ ដែលនឹងប្រព្រឹត្តទៅនៅឯទីក្រុងរ៉ូម ប្រទេស អ៊ីតាលី និងជាការបន្តកិច្ចខិតខំប្រឹងប្រែងជំរុញឱ្យមេដឹកនាំនៃបណ្ដាប្រទេសអ្នកមាននៅលើពិភពលោក ធានាឱ្យបាននូវសិទ្ធិទទួលបានវ៉ាក់សាំងបង្ការ COVID-19ជាសកល តាមរយៈយុទ្ធនាការទាមទារឲ្យមានការចាក់វ៉ាក់សាំងទូទាំងពិភពលោក Vaccinate Our World ហៅកាត់ថា VOW។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) មានអំពាវនាវថាៈ “លុះត្រាតែមេដឹកនាំ G20 ប្តេជ្ញាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីបញ្ចប់ជំងឺរាតត្បាត នោះ #COVID19 នឹងបន្តបំផ្លាញប្រព័ន្ធសុខភាព និងសេដ្ឋកិច្ចទូទាំងពិភពលោក ។

សកម្មភាពតស៊ូមតិរបស់អង្គការ AHF ប្រចាំកម្ពុជា គ្រាន់តែជាព្រឹត្តិការណ៍មួយផ្នែកតូចរបស់ VOW ដែលវាផ្តោតសំខាន់លើប្រទេសជាច្រើនក្នុងរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ នៅមុនកិច្ចប្រជុំកំពូល G20។ សកម្មជនក៏កំពុងជំរុញឱ្យបង្កើនលទ្ធភាពសិក្សាពីលំដាប់ហ្សែន ដើម្បីតាមដានវីរុសបំប្លែងថ្មី និងកំពុងរៃអង្គាសប្រាក់ចំនួន ១០០ពាន់លានដុល្លារ ដែលគ្រប់គ្រាន់ដើម្បីចាក់វ៉ាក់សាំងពិភពលោក ក៏ដូចជាប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិដែលជាមធ្យោបាយចម្បងក្នុងការដោះស្រាយ ជំងឺរាតត្បាត និងការធ្វើសេចក្តីព្រាងអនុសញ្ញាសុខភាពសាធារណៈសកលថ្មីមួយ សំដៅបម្រើប្រព័ន្ធអភិបាលកិច្ចសុខភាពទូទាំងពិភពលោក ឱ្យមានសមត្ថភាព ឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះការផ្ទុះឡើងនាពេលអនាគត៕

សូមជម្រាបថា អង្គការនិធិថែទាំសុខភាពអេដស៍ (AHF) ដែលជាអង្គការអេដស៍ពិភពលោកធំជាងគេនាពេលបច្ចុប្បន្នផ្តល់ការព្យាបាល និងផ្តល់សេវាកម្មវេជ្ជសាស្រ្ត ដល់អតិថិជន ជាង ១,៦ លាននាក់នៅក្នុងប្រទេសចំនួន ៤៥ នៅទូទាំងពិភពលោកនៅសហរដ្ឋអាមេរិកអាហ្វ្រិកអាមេរិកឡាទីន/ការ៉ាអ៊ីបតំបន់អាស៊ីប៉ាស៊ីហ្វិកនិងអឺរ៉ុប។

ដើម្បីស្វែងយល់បន្ថែមអំពី AHF សូមចូលមើលគេហទំព័រ៖ www.aidshealth.org ស្វែងរកយើងតាមហ្វេសប៊ុក៖ www.facebook.com/aidshealth តាម Twitter៖ @aidshealthcare និង Instagram: @aidshealthcare ៕

ស្វែងយល់បន្ថែមពី VaccinateOurWorld.org ដោយចូល VaccinateOurWorld.org, កន្លែងដែលអ្នកអាចចូលរួមជាបុគ្គលឬជាអង្គការ ដើម្បីប្រយុទ្ធ ដើម្បីទទួលបាន វ៉ាក់សាំង នៅទូទាំងពិភពលោក។