Facebook ប្រកាសប្ដូរឈ្មោះក្រុមហ៊ុនជាផ្លូការទៅជា «Meta»
បច្ចេកវិទ្យា

(អាមេរិក)៖ ក្រុមហ៊ុន Facebook Inc បានប្រកាសប្ដូរឈ្មោះក្រុមហ៊ុនជាផ្លូវការទៅជា «Meta» ខណៈបណ្ដាញសង្គម Facebook នៅរក្សាឈ្មោះដដែល ។ គោលបំណងនៃការប្ដូរឈ្មោះនេះគឺចង់ ផ្ដោតសំខាន់ទៅលើការបង្កើតចក្រវាឡ «metaverse» ឬហៅម្យ៉ាងទៀតថា ជាពិភព «និម្មិត»។

លោក Mark Zuckerberg ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook បានថ្លែងឱ្យដឹងថា ឈ្មោះថ្មីនេះគឺបានឆ្លុះបញ្ចាំង ពីការងារ និងការវិនិយោគរបស់ខ្លួនទៅលើគម្រោង «metaverse» ក្នុងការបង្កើតនូវឧបរណ៍ជាច្រើនសម្រាប់ពិភពលោកនាពេលអនាគត។ លោក Mark បានបន្ថែមទៀតថា នៅពេលនេះក្រុមហ៊ុនគឺនឹងផ្ដោតសំខាន់លើការបណ្ដាក់ទុន និងវិនិយោគទៅលើ ឧបករណ៍ VR ព្រោះវានឹងជួយឱ្យពិភពលោក និងពិភពនិម្មិតកាន់តែខិតជិតគ្នា ហើយអ្វីដែលអស្ចារ្យនោះគឺបច្ចេកវិទ្យានឹងធ្វើឱ្យពិភពលោករបស់មនុស្សនាពេល អនាគតកាន់តែអស្ចារ្យ៕