ចិនប្រកាស ដាក់ទោសព្រហ្មទណ្ឌអស់មួយជីវិត ចំពោះអ្នកណាដែលគាំទ្រឯករាជ្យភាពតៃវ៉ាន់
ព័ត៌មានអន្តជាតិ

(ប៉េកាំង)៖ នៅល្ងាចថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ប្រទេសចិនបានប្រកាសឲ្យដឹងថា អ្នកទាំងឡាយណាដែលគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ នឹងត្រូវទទួលខុសត្រូវចំពោះមុខ ទោសព្រហ្មទណ្ឌអស់មួយជីវិត ខណៈភាពតានតឹងនៃទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងកោះតៃវ៉ាន់ មិនមានភាពធូរស្រាលទាល់តែសោះ ។

ការិយាល័យចិនទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ បានឲ្យដឹងថា ចិនបានបង្កើត «បញ្ជីខ្មៅមួយដើម្បីកត់ឈ្មោះក្រុមមនុស្សដែលគាំទ្រងប់ងុល ឱ្យកោះតៃវ៉ាន់ប្រកាសឯករាជ្យពីចិន នឹងដាក់ទណ្ឌកម្មលើមនុស្ស ដែលមានឈ្មោះនៅក្នុងបញ្ជីខ្មៅ តាមរយៈការដាក់បម្រាមមិនឱ្យពួកគេ ចូលទឹកដីចិន ក៏ដូចជាតំបន់រដ្ឋបាលពិសេសរបស់ចិនដូចជា ទីក្រុងហុងកុង និងទីក្រុងម៉ាកាវជាដើម ព្រមទាំងហាមឃាត់ពួកគេពីការទទួលបានផលប្រយោជន៍ ពីប្រព័ន្ធហិរញ្ញវត្ថុចិនផងដែរ»៕