ក្តីសង្ឃឹមថ្មីទៀតហើយ! រុស្សីបង្កើតបានថ្នាំចាក់ព្យាបាលកូវីដ១៩ថ្មី អាចព្យាបាលត្រឹម៤ថ្ងៃ ខ្លាំងជាងថ្នាំគ្រាប់ទៀត
ព័ត៌មានអន្តជាតិ

(បរទេស)៖ ពិតជាដំណឹងដល់ល្អមួយសម្រាប់ពីភពលោក ដោយប្រទេសរុស្សីបានសម្រេចចុះបញ្ជីការដាក់ឱ្យប្រាស់នៅប្រភេទថ្នាំចាក់ព្យាបាលកូវីដ១៩ ថ្មីមួយដែលមានឈ្មោះថា Areplivir ដែលជាថ្នាំមានធាតុផ្សំចេញពីថ្នាំគ្រាប់ Favipiravir ដែលថ្នាំចាក់នេះមានប្រសិទ្ធខ្ពស់បំផុត ក្នុងការអាចព្យាបាលកូវីដ១៩ ត្រឹមតែក្នុងរយៈពេល ៤ថ្ងៃ តែប៉ុណ្ណោះ ដែលខ្លាំងជាងថ្នាំគ្រាប់ទៀត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Today in 24 កាលពីថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១ ។

លោក Dmitri Pushkar បណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្សីបានឲ្យដឹងថា៖ “ថ្នាំចាក់ប្រភេទនេះ ពិតជាប្រសិទ្ធភាព និងសុវត្ថិភាពបំផុត បើប្រៀបធៀបនឹងថ្នាំគ្រាប់ ដោយសារតែថ្នាំចាក់ហើយអាចជ្រាបចូលទៅក្នុងរាងកាយបាន ១០០% ដោយមិនបង្ករជាផលប៉ះពាល់ដល់ក្រពះ ពោះវៀនដូចជាថ្នាំគ្រាប់នោះឡើយ ។