ចិននឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចំនួន ៥០០កន្លែងបន្ថែមទៀត
ព័ត៌មានជាតិ

ចិននឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចំនួន ៥០០កន្លែងបន្ថែមទៀត សម្រាប់រយៈពេល ៥ឆ្នាំ។ រដ្ឋាភិបាល ក៏កំពុងពិនិត្យបើកឱ្យនិស្សិតកម្ពុជា បានទៅបន្តសិក្សាដោយផ្ទាល់នៅប្រទេសចិនឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាម លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានបញ្ជាក់ នៅជំនួបពិភាក្សាពិសេសមួយតាមប្រព័ន្ធវីដេអូ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង និងបានឆ្លៀតផ្តាំផ្ញើសួរសុខទុក្ខលោក ស៊ី ជិនពីង ប្រធានាធិបតីចិនផងដែរ។