នៅថ្ងៃស្អែក ច័ន្ទគ្រាស យូរបំផុតក្នុងរយៈពេលជាង ៥០០ឆ្នាំ កន្លងមកនេះ នឹងកើតមានឡើង
ព័ត៌មានអន្តជាតិ

(បរទេស)៖ ច័ន្ទគ្រាសយូរបំផុតក្នុងរយៈពេលជាង ៥សតវត្សរ៍កន្លងមកនេះ នឹងកើតមាននៅព្រឹកថ្ងៃសុក្រ ទី ១៩ ខែវិច្ឆិកាខាងមុខ ដោយវាមានរយៈពេលជាច្រើនម៉ោង ប៉ុន្តែប្រទេសកម្ពុជាយើងនឹងពិបាក ឬមិនអាចមើលឃើញព្រឹត្តិការណ៍នោះទេ ដោយសារវានឹងកើតឡើងចំពេលរសៀល រហូតដល់ពេលល្ងាចនៅប្រទេសយើង ។

ភាគរយដែលមានសម្រាប់ប្រទេសយើងមើលឃើញ គឺតែជាង ១០% តែប៉ុណ្ណោះ ឬស្មើនឹងមិនអាចមើលឃើញការប្រែប្រួលអ្វីឡើយ។

តំបន់ដែលមានឱកាសទស្សនាបាតុភូតចន្ទគ្រាសនេះ បានពេញភ្នែកតែម្តង គឺនៅតំបន់អាមេរិកកណ្តាល និងអាមេរិកខាងជើង, តំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី, ប្រទេសជប៉ុន និងតំបន់ស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៉ីហ្វិក ។