ប្រជាពលរដ្ឋ ប្រមាណ ៧០,០០០នាក់ ទៅកម្សាន្តនៅមុខព្រះបរមរាជវាំង និងតាមមាត់ទន្លេ នៃពិធីបុណ្យអុំទូក
ព័ត៌មានជាតិ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ទៅកម្សាន្តនៅមុខព្រះបរមរាជវាំង និងតាមមាត់ទន្លេមានប្រមាណ ៧០,០០០នាក់ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បើទោះបីមិនមានប្រារព្ធពិធីអុំទូកក៏ដោយ។ បងប្អូនប្រជាពលរដ្ឋដែលបានមកកំសាន្តនៅក្នុងព្រះរាជពិធីបុណ្យមានសេចក្តីរីករាយ ព្រមទាំងបានចូលរួមអនុវត្តការពាក់ម៉ាស់ មានអាល់កុលស្ទេីគ្រប់ៗគ្នាក៍ព្រោះពួកគាត់មានការយល់ជ្រួតជ្រាបពីសុខមាលភាពផ្ទាល់ខ្លួន និងយល់ដឹងពីជំងឺកូវីដ១៩ ចំណែកប្រជាពលរដ្ឋ ដែលមិនពាក់ម៉ាស ក្រុមការងារណែនាំឲ្យក្រុមការងារចែកជូន៕