ក្រសួងធនធានទឺក និងឧតុនិយម បានឲ្យដឹងថា ឆ្នាំនេះកម្ពុជានឹងចុះត្រជាក់ដល់ ១៥អង្សារ
ព័ត៌មានជាតិ

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងធនធានទឺក និងឧតុនិយម បានសេចក្ដីប្រកាសព័ត៌មានស្តីពី អាកាសធាតុនៅកម្ពុជាបានឲ្យដឹងថា អាកាសធាតុនៅកម្ពុជានឹងចាប់ផ្ដើមចុះត្រជាក់លើកទី១ ចាប់ពីសប្ដាហ៍ទី១ ខែ ដល់សប្ដាហ៍ទី ៣ នៃខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ ក្នុងអំឡុងនោះ មានថ្ងៃខ្លះអាកាសធាតុ អាចនឹងចុះត្រជាក់ពីកម្រិតពីមធ្យមទៅបង្គួរ មានដូចជា៖ បណ្ដាខេត្ដនៅភាគខាងលើ ក្នុងភូមិសាស្ដ្រតំបន់ជួយភ្នំដងរែក និងខ្ពស់រាបឦសាន សីតុណ្ហភាពអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៧-១៩ អង្សារ។ ខណៈបណ្ដារាជធានី ខេត្ដដទៃទៀត សីតុណ្ហភាពសីតុណ្ហភាពអាចនឹងមានក្នុងរង្វង់ ១៩-២១ អង្សារ។

ដោយឡែកសម្រាប់ការចុះត្រជាក់លើកទី២ នឹងចាប់ផ្ដើមពីសប្ដាហ៍ទី៤ ខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងអំឡុងពេលនោះ មានថ្ងៃខ្លះសីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់ពី ១៥-១៧ អង្សារ សម្រាប់បណ្ដាលខេត្ដនៅភាគខាងលើក្នុងភូមិសាស្ដ្រជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបឦសាន។ ចំពោះបណ្ដារាជធានីខេត្ដដទៃទៀត សីតុណ្ហភាពនឹងមានចន្លោះពី ១៨-២០ អង្សារ។

ការចុះត្រជាក់នេះក៏ដោយសារនៅក្នុងចន្លោះខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បាតុភូតឡានីណា La Nina (ត្រជាក់) មានប្រមាណ ៩០% និងថយបន្ដិចម្ដងៗមកនៅត្រឹម ៦០% នៅខែកុម្ភៈ ឆ្នាំ២០២២។ ដែលស្ថានភាពបែបនេះ នឹងធ្វើឲ្យបាតុចុះត្រជាក់នៅតំបន់ស៊ីបេរី រុញច្រានទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនចុះមកក្រោម និងគ្របដណ្ដប់លើប្រទេសកម្ពុជា ទើបធ្វើឲ្យសីតុណ្ហភាពបានការចុះត្រជាក់បែបនេះ៕