App ABA គាំងទាំងព្រឹក ខាងធនាគា សូមអភ័យទោសចំពោះភាពរអាក់រអួលដែលបានកើតឡើង
បច្ចេកវិទ្យា

នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អ្នកប្រើប្រាស់ App ABA កំពុងជួបប្រទះបញ្ហារអាក់រអួលប្រព័ន្ធដំណើរការដោយមិនអាចប្រើប្រាស់បាន។ ចំពោះបញ្ហានេះធនាគារ ABA ក៏បានចេញសារជូនដំណឹងខ្លីមួយ លើផេករបស់ខ្លួនផ្ទាល់ថា៖

ប្រព័ន្ធយេីងខ្ញុំកំពុងស្ថិតក្នុងការកែសម្រួល

ឥឡូវនេះ ប្រព័ន្ធស្ថិតក្នុងការកែសម្រួលបញ្ហាបច្ចេកទេស ហើយយេីងខ្ញុំកំពុងព្យាយាមដោះស្រាយឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

យើងសូមអភ័យទោសចំពោះភាពរអាក់រអួលដែលបានកើតឡើង ហើយយើងខ្ញុំនឹងជូនដំណឹងពីបច្ចុប្បន្នភាពនៅពេលក្រោយ។ សូមអរគុណ!