រន្ធត់ចិត្ត ពេលដឹងថា តារាចម្រៀង នាងប្រាក់ សុគន្ធ បានទទួលមរណភាពនៅព្រឹកនេះ
សិល្បៈតារា

អតីតបេក្ខភាពនៅក្នុងកម្មវិធីប្រលងចម្រៀង Cambodia Idol និងបច្ចុប្បន្នជាតារាចម្រៀង លោកនាង ប្រាក់សុគន្ធ បានទទួលមរណភាពហើយនាព្រឹកនេះ ដោយសារតែមានគ្រោះថ្នាក់ចរាចរណ៍ ហើយនេះពិតជាដំណឹងដ៏សែនស្លុតចិត្តយ៉ាងខ្លាំង ចំពោះការបាត់បង់គ្មានថ្ងៃវិលត្រឡប់មួយនេះ ។

បើយោងតាមគណនីហ្វេសប៊ុកដែលជាមិត្តភក្តិជិតស្និទ្ធរបស់លោក នាង ប្រាក់សុគន្ធ បានឲ្យដឹងថា គាត់ត្រូវបានឡានបុកពីក្រោយនៅយប់ថ្ងៃទី25 វេលាម៉ោង3 ទៀបភ្លឺ ។

ជាចុងក្រោយក្រុមការងារ KhmerToday ក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារ និងសូមឲ្យ លោកនាង ប្រាក់សុគន្ធ បានទៅកាន់ឋានបរមសុខ សុគិតិភពកុំបីឃ្លាងឃ្លាតឡើយ ៕