សុខាភិបាល​ថៃ​ បាន​ព្រមាន​ថា ប្រជាពលរដ្ឋ​គួរតែ​ត្រៀមខ្លួន​សម្រាប់​ការ​កើន​ឡើង​ខ្ពស់​នៃ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា និងសូមកុំឲ្យទៅ​លេង​កន្លែង​ណា​ ដែល​មើល​ទៅ​មិន​មាន​សុវត្ថិភាព​​
ព័ត៌មានអន្តជាតិ

ក្រុម​អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធថា​ ប្រជាពលរដ្ឋ​គួរតែ​ត្រៀមខ្លួន​សម្រាប់​ការ​កើន​ឡើង​ខ្ពស់​នៃ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​បាន​ចាត់​ថ្នាក់​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ Omicron ជា​លើកដំបូង​របស់​ប្រទេស​ជា​ព្រឹត្តិការណ៍​ឆ្លង​ដែល​មាន​មនុស្ស​ច្រើន​ ។

លោក Suphakit Sirilak អគ្គនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ បានបង្ហាញកាលពីថ្ងៃពុធថា ប្រទេសថៃឥឡូវនេះ មានអ្នកជំងឺ អូមីក្រុង រហូតដល់ចំនួន ៧៤០ នាក់នៅក្នុងប្រទេស ។ ​ការ​ឆ្លង​ជា​ក្រុម​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត Kalasin ភាគ​ឦសាន​នៅ​ថ្ងៃបុណ្យ​ណូអែល ជាប់​ពាក់ព័ន្ធ​នឹង​ប្ដី​ប្រពន្ធ ​២​នាក់​ដែល​បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​បែ​ល​ហ្សិ​ក ហើយ​បាន​ទៅលេង​បារ ការ​ប្រគំ​តន្ត្រី និង​ទីផ្សារ​នានា​។​ មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​លោក Opas Karnkawinpong បាន​និយាយ​ថា ការ​ចម្លង​ជា​ក្រុម​បាន​បន្ត​ឆ្លង​ដល់​មនុស្ស​រាប់​រយ​នាក់ ដោយ​ករណី​ទាំង​នោះ​បាន​រីក​រាលដាល​ដល់​ខេត្ត​ចំនួន ១១​ផ្សេងទៀត ដោយ​លើកឡើង​ពី​វិធី​ដែល​បារ​មួយ​ក្នុងចំណោម​បារ​ជាច្រើន បាន​ពាក់ព័ន្ធ​នឹង​ការ​ចម្លង​គ្នា​ជា​ក្រុម និង​មិន​មាន​ខ្យល់​ចេញចូល​បាន​ល្អ​គ្រប់គ្រាន់​។​ លោក Opas បាន​ប្រាប់​សារព័ត៌មាន​ថា ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ ប្រសិនបើ​អ្នកទៅ​លេង​កន្លែង​ណា​ហើយ​មើល​ទៅ​មិន​មាន​សុវត្ថិភាព​ទេ​សូម​កុំ​ទៅ​ ។​