សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចូលរួមជួយជាថវិកាចំនួន ១០លានរៀល សម្រាប់រៀបចំបុណ្យគម្រប់ខួប ៧ថ្ងៃ របស់លោក នាង ប្រាក់សុគន្ធ
សិល្បៈតារា

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចូលរួមជួយជាថវិកាចំនួន ១០លានរៀល សម្រាប់រៀបចំបុណ្យគម្រប់ខួប ៧ថ្ងៃ របស់លោក នាង ប្រាក់សុគន្ធ ដែលបានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។ ពិធីបុណ្យ ៧ថ្ងៃរបស់តារាចម្រៀង នាង ប្រាក់សុគន្ធ ត្រូវបានរៀបចំធ្វើឡើង នៅឯស្រុកកំណើត គឺស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ខណៈថវិកាឧបត្ថម្ភរបស់សម្ដេចតេជោ គឺត្រូវបានប្រគល់ជូនដល់គ្រួសារសព តាមរយៈលោកអភិបាលរងខេត្ត បាត់ដំបង។

តារាចម្រៀង នាង ប្រាក់គន្ធា ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោក ប្រាក់សុគន្ធ ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន យ៉ាងក្រៃលែង ដែលលោកទាំង២ បានចូលរួមជួយជាថវិកាចំនួន ១០លានរៀល សម្រាប់រៀបចំបុណ្យគម្រប់ខួប ៧ថ្ងៃបងប្រុសរបស់នាង និងសូមគោរពជូនពរដល់សម្តេចទាំងពីរ ឲ្យមានសុខភាពល្អកម្លាំងមាំមួន និងមានអាយុយឺនយូរ ក្នុងការដឹកនាំប្រទេសតទៅទៀត»។