ល្បិច​ចិត្តសាស្ត្រ​ទាំង ១៧ ​ជួយ​ធ្វើឱ្យ​មនុស្ស​ចូលចិត្ត​អ្នក​ភ្លាមៗ​
បែបផែនជីវិត

មិត្តភាព​ភាគច្រើន​អ​ភ​វិ​ឌ្ឍ​ឡើង​តាម​ក្រិត​ក្រម​ធម្មជាតិ ដែល​សូម្បីតែ​លោកអ្នក​ផ្ទាល់​ក៏​មិនបាន​ចាប់អារម្មណ៍​ថា​តើ​វា​បាន​កើតឡើង​តាំងពី​ពេលណា​នោះដែរ​។ ទោះយ៉ាងណា ជួនកាល លោកអ្នក​ចង់​ធ្វើជា​មិត្ត​ជាមួយនឹង​អ្នក​រួមការ​ងារ​ថ្មី ឬ​ចង់​ក្លាយជា​មិត្តសម្លាញ់​របស់​មិត្តភក្តិ​របស់​មិត្តភក្តិ​អ្នក​បន្ថែមទៀត​។ ដើម្បី​ជួយ​លោកអ្នក​ក្នុងការ​បង្កើត​មិត្ត និង​ធ្វើឱ្យ​មនុស្ស​ចូលចិត្ត​លោកអ្នក​ភ្លាម​មួយ​រំពេច សូម​អនុវត្តតាម​ល្បិច​ចិត្តសាស្ត្រ​ទាំង ១៧ ខាងក្រោម​នេះ​

១. ធ្វើ​សកម្មភាព​ឱ្យ​ដូច​ពួកគេ ដូចជា​បញ្ចេញ​កាយវិការ សម្តីសំដៅ ឬ​ទឹកមុខ​ស្រដៀង​គ្នា​។

​២. ចំណាយពេល​ឱ្យបាន​ច្រើន​នៅក្បែរ​ពួកគេ​។

​៣. និយាយ​សរសើរ​ពួកគេ​។

៤. ត្រូវមាន​អារម្មណ៍​ស្រស់ស្រាយ​ជានិច្ច​នៅ​ចំពោះមុខ​ពួកគេ​។

៥. ព្យាយាម​បង្កើត​មិត្ត​ជាមួយនឹង​មិត្តភក្តិ​របស់​ពួកគេ​។

​៦. កុំ​សរសើរ​គ្រប់ពេល​ដោយ​មិន​មើល​ពី​ស្ថានភាព​។

៧. ត្រូវ​ផ្តល់​ភាពកក់ក្តៅ និង​ការជួយជ្រោមជ្រែង​ដល់​ពួកគេ​។

​៨. យូរៗ​ម្តង​ត្រូវ​និយាយ​ពី​កំហុស​ខ្លះ​របស់ខ្លួន​ឱ្យ​ពួកគេ​បានដឹង​។

៩. ផ្តោតលើ​អ្វី​ដែលជា​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ទាំងពីរ ដូចជា​ចំណង់​ចំណូលចិត្ត​និយាយ​រឿង​នយោបាយ ឬ​ប្រធានបទ​ផ្សេងទៀត​ដែល​ស្រដៀង​គ្នា​។​

១០. យូរៗ​ម្តង​ត្រូវ​ប្រើ​ដៃ​ប៉ះពាល់​រាងកាយ​ពួកគេ ដើម្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់ និង​ភាពស្និទ្ធស្នាល​។

​១១. ញញឹម​បែប​ធម្មជាតិ កុំ​ញញឹម​ប្រឹង​។​

១២. កុំ​ប្រកែប្រកាន់​នឹង​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​ពួកគេ​។

១៣. ប្រាប់​រឿង​អា​ថ៍កំ​បាំង​ដល់​ពួកគេ​។

១៤. រំពឹង​តែ​រឿង​ល្អៗ​ពី​ពួកគេ ដូច្នេះ​ទើប​លោកអ្នក​អាច​បញ្ចេញ​ភាពរួស​រាយ​រាក់ទាក់​បាន​ដោយ​រលូន​ចំពោះ​ពួកគេ​។​

១៥. ដើម្បីឱ្យ​ពួកគេ​ចូលចិត្ត ត្រូវ​ធ្វើជា​ចូលចិត្ត​ពួកគេ​ជាមុនសិន នៅពេល​លោកអ្នក​ខ្លាច​មុខ​ដ៏​កាច​របស់​ពួកគេ​។

១៦. ត្រូវមាន​សំណើច​ខ្លះ​ដើម្បី​កំដរ​បរិយាកាស​។​

១៧. ទុកឱ្យ​ពួកគេ​និយាយ​អំពី​រឿងរ៉ាវ​របស់​ពួកគេ​តាម​សម្រួល ទោះបី​លោកអ្នក​គ្មាន​អារម្មណ៍​ស្តាប់​ក៏ដោយ​៕