BREAKING: សិង្ហបុរីរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន «813ករណី» ក្នុងនោះ 365នាក់ ជាករណីអូមីក្រុង
ព័ត៌មានអន្តជាតិ

(សិង្ហបុរី)៖ គិតត្រឹមថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២នេះ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន 813ករណីបន្ថែមទៀត ក្នុងនោះ 365នាក់ជាករណីអូមីក្រុង ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងចំណោមករណីឆ្លងខាងលើមាន 392នាក់ ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់ 835នាក់ដដែល បន្ទាប់ពីបានរាយការណ៍ពីអ្នកស្លាប់ថ្មីម្នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ 283,214 ករណី៕