លែងខ្វល់រឿងសត្វកន្លាតហើយ ប្រើតែ​ចានដែក​មួយ ​អាចក​ម្ចាត់សត្វកន្លាត ​បាន​យ៉ាង​ងាយស្រួល​
ចំណេះដឹង

សត្វ​កន្លាតគឺជាសត្វ មាន​ក្លិន​ឆ្អេះ​អាក្រក់ ច្រើន​កើត​នៅ​នឹង​ទី​កៀន​កោះ​ក្នុង​ផ្ទះ​លំនៅ ជា​សត្វ​ឲ្យ​ទុក្ខម្នេញ​ដល់​មនុស្ស ដោយ​ហេតុ​កាត់​សំពត់​អាវ ​ក្រដាស​ជាដើម និងជាប្រភពនៃមេរោគ។

ដើម្បីកម្ចាត់សត្វកន្លាត គេ​មាន​វិធី​ច្រើនណាស់ ប៉ុន្តែ​មនុស្ស​គ្រប់គ្នា​តែង​ចង់បាន​វិធី​ដែល​ងាយស្រួល មិន​ចំណាយពេល​ច្រើន និង​មិន​អស់​លុយ​ច្រើន​។ ថ្ងៃនេះ​យើង​នឹង​បង្ហាញ​លោកអ្នក​នូវ​វិធី​យ៉ាង​សាមញ្ញ មិន​ចំណាយពេល​ច្រើន ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​។

​១. ប្រើ​ចានដែក​ មានទំហំ​មធ្យម​ឬ​ធំតាមចិត្ត​ចង់​។

​២. ដាក់​ទឹក​ចូល ហើយ​បន្ថែម​ក្លិន​អាហារ​ឈ្ងុយៗ​ចូល ដូចជា​កម្ទេច​សាច់​អាំងជាដើម ។​ល​។​

​៣. យកប្រេង​បន្លែ ឬ​ខ្លាញ់​រអិលៗ លាប​នៅ​គែម​ចានដែក​។

​៤. ដាក់​ចានដែក​នេះ​នៅក្បែរ​កន្លែង​ដែល​ឧស្សាហ៍​កើត​កន្លាត​។

​៥. ទុកចោល​មួយ​យប់ ហើយ​ចូល​គេង​ឱ្យបាន​លក់​ស្រួល​។​

​៦. ភ្ញាក់​ព្រឹក​ឡើង លោកអ្នក​នឹង​ជួយ​ធ្វើ​បុណ្យសព​ឱ្យ​កន្លាត​មិនតិចជាង ១០០ ក្បាល​ឡើយ​។

​៧. ទឹក​នេះ​អាច​ប្រើ​បាន​ម្តងទៀត​រហូតដល់​ទៅ​បី​ថ្ងៃ ដោយ​គ្រាន់តែ​ស្រង់​កន្លាត​ចេញ ហើយ​បោះចោល​ក្នុង​ធុងសំរាម​។

​៨. តាម​ក្រិត​ក្រម​ធម្មជាតិ​កន្លាត​ជាស​ត្វ​ងាយ​លង់ទឹក​ណាស់ ហើយ​ពេល​វា​តោង​មាត់​ចានដែក​វា​នឹង​រអិល​ខ្លាញ់​ធ្លាក់​លង់​ងាប់​។

​៩. កុំ​អាណិតអាសូរ​សត្វ​នេះ​ឱ្យសោះ ព្រោះ​វា​ជា​ភ្នាក់ងារ​នាំ​មេរោគ​ចម្លង​ដល់​លោកអ្នក​។ ហើយ​មួយថ្ងៃ​សត្វ​នេះ​អាច​កើតជា​មធ្យម ៣០០-៤០០ ក្បាល​ឯណោះ​៕