លោក ចូ បៃដិន ថាសហរដ្ឋអាមេរិកកំពុងដើរលើ «ផ្លូវត្រូវ» ខណៈអ្នកឆ្លងកូវីដ ប្រចាំថ្ងៃខ្ពស់ឡើងដល់ ១.៣៥លានករណី ក្នុងមួយថ្ងៃ
ព័ត៌មានអន្តជាតិ

នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ចូ បៃដិន ធ្វើការប្រាប់អ្នកសារព័ត៌មាន ថា លោកមានជំនឿចិត្តថាសហរដ្ឋអាមេរិកកំពុងដើរលើផ្លូវត្រូវ ក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19 ខណៈរូបលោកផ្ទាល់កំពុងរងការរិះគន់ យ៉ាងខ្លាំង ជុំវិញការដោះស្រាយការឆ្លងរាតត្បាត COVID-19 មិនបានល្អ។

នៅក្នុងសហរដ្ឋអាមេរិក កើនឡើងយ៉ាងគំហុក ហើយក្នុងនោះករណីឆ្លងមួយភាគធំបង្កឡើងមេរោគបំប្លែងថ្មីអូមីក្រុង ជាក់ស្តែង កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានរាយការណ៍ពីការរកឃើញ COVID-19 ប្រចាំថ្ងៃដល់ទៅ ១.៣៥លានករណី ដែលនេះជា តួលេខអ្នកឆ្លងប្រចាំថ្ងៃខ្ពស់ជាងប្រទេសណាៗទាំងអស់នៅលើពិភពលោក ហើយករណីឆ្លងមួយភាគធំបង្កឡើងដោយមេរោគបំប្លែងថ្មីអូមីក្រុង។

បើតាមមជ្ឈមណ្ឌល អាមេរិកសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង គិតត្រឹមថ្ងៃទី០៨ ខែមករានេះ អូមីក្រុងបានរ៉ាប់រង ៩៨.៣ភាគរយនៃករណីឆ្លង COVID-19 ថ្មីៗទាំងអស់នៅក្នុង សហរដ្ឋអាមេរិក៕