រកឃើញអ្នកឆ្លងអូមីក្រុង នៅច្បារអំពៅ ជាកុមារា អាយុ ៦ឆ្នាំ
ព័ត៌មានជាតិ

(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ យប់មិញនេះ ក្រុមគ្រូពេទ្យបានចុះទៅយកអ្នកជំងឺ ដែលជាកុមារាម្នាក់ បានឆ្លង កូវីដ-១៩ បម្លែងថ្មី អូមីក្រុង ។ យោងតាមក្រុមគ្រូពេទ្យនៅទីនោះបាន ឲ្យដឹងថា កុមារាម្នាក់នេះ មានអាយុ ៦ឆ្នាំ បានឆ្លងអូមីក្រុង ពីម្តាយរបស់ខ្លួន។

ក្រោយមានការរីករាលដាល អូមីក្រុង នៅក្នុងសហគមន៍ ក្រសួងសុខាភិបាល សូមឲ្យប្រជាពលរដ្ឋ ត្រូវតែបន្ដអនុវត្ដ និងគោរពវិធានសុខភាព ឱ្យបានខ្ជាប់ខ្ជួន ជាពិសេស ៣ការពារ និង៣កុំ ដោយកុំសប្បាយភ្លេចខ្លួន ឱ្យជំងឺកូវីដ១៩នេះ ត្រលប់មកផ្ទុះរាតត្បាតខ្លាំងឡើងវិញ។