រាជរដ្ឋាភិបាលសម្រេចលើកលែង ពន្ធ១ប្រភេទនេះ សម្រាប់រយៈពេល២ឆ្នាំ
ព័ត៌មានជាតិ

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា រាជរដ្ឋាភិបាលសម្រេចលើកលែង ពន្ធតម្លៃបន្ថែមទំនិញអាហារជាមូលដ្ឋាន រយៈពេល២ឆ្នាំ ដើម្បីជួយសម្រួលជីវិតភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

ពន្ធតម្លៃបន្ថែមទំនិញអាហារជាមូលដ្ឋាន សំដៅដល់បណ្ដាលមុខទំនិញមួយចំនួនដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃមានដូចជា៖

១. សាច់សត្វចិញ្ចឹម មានជាអាទិ៍ សាច់គោក ក្របី ពពែ ចៀម ជ្រូក មាន់ ទា ទោះបីមានក្ខណៈជាសាច់ស្រស់ឬកែច្នៃតាមវិធីប្រឡាក់ឬឆ្អើរ

២. ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះមានលក្ខណៈជាស៊ុតស្រស់ឬកែច្នៃតាមវិធីប្រឡាក់ឬឆ្អើរ

៣. ត្រីទឹកសាបនិងត្រឹទឹកប្រៃ រួមទាំង បង្កង បង្កា កំពឹស និងសិប្បិជាតិគ្រប់ប្រភេទទោះបីមានក្ខណៈជាសាច់ស្រស់ឬកែច្នៃតាមវិធីប្រឡាក់ឬឆ្អើរ

៤. ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្កគ្រាប់

៥. អំបិលគ្រប់ប្រភេទ

៦. ទឹកត្រីទឹកស៊ីអ៊ីវគ្រប់ប្រភេទ