រកឃើញគ្រូ និងសិស្ស នៅសាលាបញ្ញាសាស្រ្តអន្តរជាតិសាខាទី១ ចំនួន ៩នាក់ មានវិជ្ជមានកូវីដ-១៩ ក្នុងនោះ មានសិស្សម្នាក់ មានវិជ្ជមានកូវីដ ប្រភេទ អូមីក្រុង(Omicron)
ព័ត៌មានជាតិ

(ភ្នំពេញ)៖ រកឃើញគ្រូ និងសិស្ស នៅសាលាបញ្ញាសាស្រ្តអន្តរជាតិសាខាទី ១ ចំនួន ៩នាក់ (គ្រូម្នាក់ និងសិស្ស ៨នាក់) មានវិជ្ជមានកូវីដ-១៩ ដែលក្នុងចំណោមនោះ មានសិស្សម្នាក់មានវិជ្ជមានកូវីដ-១៩ ប្រភេទ អូមីក្រុង(Omicron) ។ បន្ទាប់ពីបានរកឃើញថាមានគ្រូ និងសិស្សមានវីរុសកូវីដ-១៩ ខាងសាលាក៏សម្រេចឲ្យគ្រូ និងសិស្សសម្រាកព្យាបាល និងរៀនតាមអនឡាញរហូតបានជាសះស្បើយ ហើយថ្នាក់ដែលសិស្សមានវីរុសកូវីដ-១៩ ទាំងអស់ ត្រូវប្តូរមករៀនតាមប្រពន្ធអេឡិត្រូនិកវិញរយៈពេល ២សប្តាហ៍ ។