ការពារជំងឺបានច្រើនមុខ គ្រាន់តែទទួលទាន ទឹកឃ្មុំ លាយជាមួយនឹង ទឹកក្តៅឧណ្ហៗ រាល់ថ្ងៃ
សុខភាព

ទឹកឃ្មុំ​ត្រូវបានគេចាត់ទុកថា ជា​កំពូល​អាហារ ព្រោះ​ទឹកឃ្មុំ​មាន​សារធាតុ​ដែល​ជួយ​ដល់​សុខភាព​ច្រើន​ដែល​យើង​មិន​ដែល​បាន​ដឹង និងមានប្រយោជន៍ច្រើនណាស់ចំពោះសុខភាពមនុស្សយើងដូចជា សម្រាប់ព្យាបាលជំងឺផ្សេងៗរួមទាំងប្រយោជន៍ក្នុងការថែរក្សាសម្រស់ ពិសេសស្បែកមុខទៀតផង។

ថ្ងៃនេះ យើងសូមបង្ហាញអំពីគុណប្រយោជន៍ របស់ទឹកឃ្មុំ ដោយគ្រាន់តែ លាយជាមួយនឹងទឹកក្តៅឧណ្ហៗ ទទួលទានរាល់ថ្ងៃ នឹងជួយដល់សុខភាពអ្នកជាច្រើន ដូចជា

1-ជំនួយប្រព័ន្ធរំលាយអាហារ

2-ជំនួយសុខភាពផ្លូវដង្ហើម

3-ប្រឆាំងនឹងអាល្លែកហ្ស៊ី

4-សម្រកទម្ងន់

5-ពង្រឹងប្រព័ន្ធការពាររាងកាយ

របៀបធ្វើភេសជ្ជៈទឹកឃ្មុំ

យកទឹក ២ ទៅ ៣ពែង ដាំឱ្យពុះ រួចទុកចោលឱ្យរាងចុះត្រជាក់ ២ទៅនាទីសិនរហូតវានៅក្តៅឧណ្ហៗបានហើយ បន្ទាប់មក បន្ថែមជាមួយនឹងទឹកឃ្មុំ ១ ទៅ២ស្លាបព្រា ឬក្នុងបរិមាណដែលអ្នកគិតថាផ្អែមល្មមសម្រាប់អ្នក។ រួចហើយអ្នកអាចទទួលទានបានហើយ ទាំងនៅក្តៅឧណ្ហៗ អ្នកអាចបន្ថែមក្រូចឆ្មារបន្តិចក៏បានដែរ ដើម្បីបង្កើនរសជាតិ ។

ចំណាំ: អ្នកគួរតែទទួលទានភេសជ្ជៈនេះ ជារៀងរាល់ព្រឹកមុនអាហារពេលព្រឹក ១៥នាទី ទើបកាន់តែមានប្រសិទ្ធភាព ចំពោះសុខភាពរបស់អ្នក។ មិនត្រូវដាក់ទឹកឃ្មុំចូលលាយជាមួយនឹងទឹកកំពុងតែពុះ ឬក្តៅខ្លាំង ព្រោះវាអាចធ្វើឱ្យបាត់បង់សារធាតុសំខាន់ៗនៅក្នុងទឹកឃ្មុំ។ សូមទទួលទានត្រឹមតែមួយកែវរាល់ព្រឹកគឺល្អបំផុត កុំពិសារច្រើនពេកទេ ។