ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន បានចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារកូវីដ-១៩
ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី១៤ ខែមករានេះ ឆ្នាំ ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន បានចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារកូវីដ-១៩ ។ សម្តេក៏បានថ្លែងនៅក្នុងបណ្តញសង្គមហ្វេសប៊ុកថា៖ " ពីរនាក់បានហើយ! ថ្ងៃនេះខ្ញុំនិងភរិយាចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារកូវីដ.១៩។ គ្មានជម្រើសអ្វីឱយល្អជាងការចាក់វ៉ាក់សាំងគួបផ្សំជាមួយវិធានការសុខាភិបាល៣ការពារនិង៣កុំនោះទេ។ ខ្ញុំមានកម្លាំងការពារយ៉ាង រឹងមាំនៅគ្រប់ទីកន្លែងតែពួកគាត់មិនអាច ការពារខ្ញុំមិនឱយឆ្លងកូវីដ.១៩បានឡើយ។ ប្រពន្ធនិងកូនៗព្រមទាំងចៅៗរបស់ខ្ញុំក៍មិន អាចការពារខ្ញុំបានដែរ។និយាយរួមគ្មាន អ្នកណ អាចការពារខ្ញុំបានឡើយគឺមាន តែរូបខ្ញុំខ្លួនឯងប៉ុណ្ណោះទើបអាចការពារ ខ្លួនខ្ញុំបាន។ "

សម្តេចក៏បាន សូមឲ្យបងប្អូនជនរួមជាតិអញ្ជើញទៅចាក់ វ៉ាក់សាំងឱយបានគ្រប់ៗគ្នាទាំងដូស មូលដ្ឋានទាំងដូសជំរុញដើម្បីការពារខ្លួន យើង គ្រួសារយើង ភូមិ ឃុំយើងនិងជាតិ យើង៕