ប្រកាសថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន 10នាក់ បន្ថែមទៀត សុទ្ធតែ អូមីក្រុងទាំងអស់
ព័ត៌មានជាតិ

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន 10នាក់ បន្ថែមទៀត (អូមីក្រុងទាំងអស់) ចំណែកអ្នកជាសះស្បើយមានចំនួន 15 នាក់ និងករណីស្លាប់ គ្មាន ។

- ករណីឆ្លងសហគមន៍ 06 នាក់ (អូមីក្រុង)

- អ្នកដំណើរពីបរទេស 04 នាក់ (អូមីក្រុង)

ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ អំពីករណីឆ្លងសរុប គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ

- អ្នកឆ្លងសរុប= 120,728 នាក់

- អ្នកជាសះស្បើយ= 117,072 នាក់

- អ្នកស្លាប់= 3,015 នាក់