រកឃើញថ្នាំធម្មជាតិ ជួយការពារប្រព័ន្ធភាពស៊ាំមនុស្ស មិនឱ្យកើតជំងឺ
សុខភាព

ប្រព័ន្ធ​ភាព​ស៊ាំ គឺ​ជា​ប្រព័ន្ធ​ប្រឆាំង​ទៅ​នឹង​ការ​ឆ្លង​ជំងឺ​ចូល​ក្នុង​រាងកាយ​យើង ដោយ​វា​នឹង​​ប្រឆាំង​វាយ​ប្រហារ​ពពួក​មេរោគ ជួយ​ឲ្យ​សុខភាព​យើង​បាន​ល្អ។ វិធីល្អបំផុតដើម្បីប្រឆាំងនិងបង្ការពីជំងឺនានាគឺត្រូវតែមានប្រព័ន្ធភាពស៊ាំខ្លាំង។ រឿងល្អបំផុត នៅពេលអ្នកមានប្រព័ន្ធភាពស៊ាំខ្លាំង គឺត្រូវបរិភោគអាហារសុខភាព ហើយខាងក្រោមនេះគឺជាគន្លឹះផលិតថ្នាំផ្សះធម្មជាតិ ដើម្បីការពារប្រព័ន្ធភាពស៊ាំ។

គ្រឿងផ្សំ៖

- ទឹកខ្មេះប៉ោម ៧០០ មិល្លីលីត្រ

- ខ្ទឹមស ១ ភាគ ៤ នៃកែវ

- ខ្ទឹមបារាំង ១ ភាគ ៤ នៃកែវ

- ម្ទេសស្រស់ ២ គ្រាប់

- ខ្ញីហាន់រួច ១ ភាគ ៤ នៃកែវ

- រមៀត ២ ស្លាបព្រាបាយ

របៀបធ្វើ និងប្រើប្រាស់៖

ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងចានធំមួយ លើកលែងតែទឹកខ្មេះប៉ោមទេដែលមិនដាក់ចូល។ លាយឱ្យសព្វបន្ទាប់មករកកែវមានគម្របមួយ ហើយដាក់គ្រឿងផ្សំលាយចូលគ្នានោះចូល។ បន្ទាប់មកចាក់ទឹកខ្មេះប៉ោមចូល ក្រឡុកឱ្យសព្វទុកចោលរយៈពេល ២ សប្ដាហ៍នៅកន្លែងស្ងួតនិងត្រជាក់។ បន្ទាប់ពី ២ សប្ដាហ៍ សម្រិតយកតែទឹកវាប៉ុណ្ណោះ។

ទទួលទាន ១ ស្លាបព្រាបាយក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក ហើយថ្នាំផ្សះធម្មជាតិនេះវាហឺរនិងក្ដៅបន្តិចហើយ ដូច្នេះត្រូវប្រាកដថាមិនមានបញ្ហាក្រពះ ឬត្រូវបរិភោគពេលទទួលទានបាយរួចសិន ។

ក្រៅពីនេះ ការ​ហាត់​ប្រាណ និង​តិចនិក​ផ្សេងៗទៀត ក៏ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​យើង​ឲ្យ​បាន​ខ្លាំង​ក្លាបន្ថែមទៀងផងដែរ។