១០ចំណុច ដែលអ្នកមិនដែលដឹង អំពីកម្មវិធី Telegram
បច្ចេកវិទ្យា

តេលេក្រាម (Telegram) គឺជាកម្មវិធីមួយដែលមានអ្នកប្រើប្រាស់សឹងនៅគ្រប់ប្រទេសទូទាំងពិភពលោក ហើយក៏មានចំនួនអ្នកប្រើប្រាស់យ៉ាងច្រើនផងដែរ។ កម្មវិធីនេះបានជួយសម្រួលការងារប្រចាំថ្ងៃជាច្រើន ហើយវាមានលក្ខណៈងាយស្រួលជាខ្លាំងក្នុងការប្រើប្រាស់។

ខាងក្រោមនេះគឺជាចំណុចដែលគួរឱ្យចាប់អារម្មណ៍ទាំង១០អំពីកម្មវិធី តេលេក្រាម ដែលអ្នកមិនបានដឹង៖

  • កម្មវិធីតេលេក្រាមមានចំនួនអ្នកប្រើប្រាស់ជាប្រចាំដល់១០០លាននាក់។
  • ក្នុងមួយថ្ងៃមានប្រតិបត្តិការផ្ញើសារជាង១៥ពាន់លានសារ។
  • តេលេក្រាម មិនបានចំណាយសូម្បីតែ ១សេន ទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មកម្មវិធីរបស់ខ្លួនទ្បើយ។
  • ក្នុងឆ្នាំ២០១៤ នៅពេលដែលកម្មវិធី WhatsApp ត្រូវបានក្រុមហ៊ុន ហ្វេសប៊ុក ទិញយក កម្មវិធី តេលេក្រាម ក៏ទទួលបានចំនួនអ្នកប្រើប្រាស់ថ្មីជាង៥លាននាក់។
  • កាលពីក្នុងឆ្នាំ២០១៥ ប្រទេសប្រេស៊ីល បានផ្អាកការប្រើប្រាស់កម្មវិធី Whatsapp ហើយកម្មវិធី តេលេក្រាម ក៏ទទួលបានអ្នកប្រើប្រាស់ថ្មីជាង៥លាននាក់បន្ថែមទៀត។
  • កម្មវិធី តេលេក្រាម ត្រូវបានបង្កើតទ្បើង ដើម្បីទប់ស្កាត់ភ្ងាក់ងារសម្ងាត់រុស្ស៊ី កុំឱ្យលួចមើលទិន្នន័យបាន។
  • ស្ថាបនិកកម្មវិធី តេលេក្រាម បានបាត់បង់ក្រុមហ៊ុនរបស់ខ្លួនទៅឱ្យរដ្ឋាភិបាលរុស្ស៊ី។
  • លោក ផាវែល ឌូរូវ (Pavel Durov) ដែលជាស្ថាបនិកកម្មវិធី តេលេក្រាម ជនជាតិរុស្ស៊ី បានក្លាយទៅជាជនភៀសខ្លួនសម័យថ្មី ដោយសារតែលោកត្រូវបានរដ្ឋាភិបាលរុស្ស៊ីបណ្តេញចេញពីប្រទេស។
  • អ្នកអាចប្រើប្រាស់កម្មវិធី តេលេក្រាម បានសឹងតែគ្រប់ឧបករណ៍ទំនើបទាំងអស់។
  • កម្មវិធី តេលេក្រាម នឹងមិនបង្ហាញការផ្សាយពាណិជ្ជកម្មដូចកម្មវិធីដទៃទៀតទ្បើយ​៕

គួរបញ្ជាក់ផងដែរថា កត្តាដែលធ្វើឱ្យ Telegram កំពុងតែមានសន្ទុះពេញនិយមសម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្នគឺបណ្ដាលមកពីលក្ខណៈពិសេសធំៗចំនួន៣៖

១. មានភាពសាមញ្ញ មិនសាំញ៉ាំ ងាយបង្កើតគ្រាន់តែដាក់លេខទូរស័ព្ទអាចបង្កើតបានប្រើតែម្តង

២. មានសុវត្ថិភាពខ្ពស់ មិនងាយមានអ្នកអាចលួចចូលក្នុងគណនីប្រើប្រាស់បានផ្តេសផ្តាស

៣. អាចផ្ញើរឯកសារ រូបភាព សម្លេង វីដេអូ ក្នុងទំហំមេធំបាន ...ដោយមិនចាំបាច់ឱ្យអ្នកប្រើប្រាស់ព្រួយបារម្ភបញ្ហាផ្ញើរបាត់ឯកសារ កម្រងរូបភាពមិនច្បាស់ វីដេអូត្រូវកាត់ខ្លីនោះឡើយ៕

ជាមួយគ្នានេះដែរ ក្រុមការងារ របស់ KhmerToday ក៏បានធ្វើការបង្កើតជា Channel Telegram ជាផ្លូវការមួយផងដែរ ដើម្បីឲ្យ អ្នកគាំទ្ររបស់យើង ងាយស្រួលទទួលបាន ព័ត៌មានថ្មីៗ និងអត្ថបទល្អៗជាច្រើនទៀត ដែលក្រុមការងារ KhmerToday បានចេញផ្សាយជារៀងរាល់ថ្ងៃ ។

គោលដៅរបស់ពួកយើង គឺចង់ឲ្យអ្នកអានទាំងអស់ ទទួលបាន ព័ត៌មានថ្មីៗ និងអត្ថប្រយោជន៍ពីការអានអត្ថបទផ្សេងៗជាច្រើនប្រភេទ រួមមាន ចំណេះដឹង, បែបផែនជីវិត, បច្ចេកវិទ្យា, សុខភាព, កម្សាន្ត & សិល្បៈ ជាដើម ។

យើងខ្ញុំសង្ឃឹមថា ប្រិយមិត្តអ្នកអាន មិត្តយុវវ័យទាំងអស់ នឹងជួយគាំទ្រដល់ "KhmerToday" ចាប់ពីពេលនេះតទៅ។ ការជួយគាំទ្ររបស់លោកអ្នកជាកំលាំងរុញ ច្រានអោយក្រុមការងារយេីងខ្ញុំ ធ្វេីការដោយគ្មានការនឿយហត់! សម្រាប់លោកអ្នកដែលមិនទាន់បាន ចូលនៅក្នុង Channel Telegram របស់ពួកយើង អាចចូលទៅកាន់ Link នៅខាងក្រោមនេះបាន https://t.me/khmertoday

"KhmerToday" សូមទទួលយក ការរិះគន់ ស្ថាបនាពី ប្រិយមិត្ត អ្នកអាន មិត្តយុវវ័យ ទាំងអស់ ៕