ចង់ឱ្យកូនមានអនាគតល្អ ឪពុកម្ដាយ គួរតែគាំទ្រ ក្តីសុបិនរបស់កូន
បែបផែនជីវិត

ក្មេងៗមានក្ដីសុបិនច្រើនណាស់ ជួនកាលក្ដីសុបិននោះអាចនឹងសមហេតុផល ប៉ុន្តែក្ដីសុបិនខ្លះទៀតអាចនឹងចម្លែក ដែលពួកគេចេះតែស្រមើស្រមៃទៅតាមភាសារបស់ក្មេងតែប៉ុណ្ណោះ។

ឪពុកម្ដាយតែងតែចង់ឱ្យកូនមានអនាគតល្អ ហេតុដូចនេះហើយទើបពួកគាត់តែងតែចូលចិត្តរៀបចំផ្លូវឱ្យកូនខ្លួនឯងដើរ ដោយគិតថាការដើរតាមផែនការនិងគន្លងរបស់ខ្លួនអាចធ្វើឱ្យកូនមានភាពងាយស្រួល ជោគជ័យ និងមានអនាគតល្អជាដើម។

តាមពិតទៅ ការរៀបចំផ្លូវឱ្យកូនដើរអាចជារឿងមួយដ៏ល្អ ប្រសិនបើផ្លូវដែលអ្នករើសឱ្យពួកគេនោះជាអ្វីដែលកូនរបស់អ្នកពេញចិត្ត ឬស្របតាមក្ដីសុបិនរបស់ពួកគេ។ ផ្ទុយទៅវិញ ប្រសិនបើវាមិនមែនជាអ្វីដែលពួកគេចង់បាន វាអាចបង្កផលប៉ះពាល់ទៅដល់ផ្លូវអារម្មណ៍ និងអនាគតពួកគេដូចគ្នា។ ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួនដែលឪពុកម្ដាយគួរតែជាអ្នកគាំទ្រក្ដីសុបិនរបស់កូន ជាជាងធ្វើជាអ្នករៀបចំផ្លូវឱ្យពួកគេ៖

១- គាំទ្រក្ដីសុបិនរបស់កូន ដូច្នេះពួកគេនឹងអាចធ្វើខ្លួនជាមនុស្សរឹងមាំ និងមានឯករាជ្យភាពតាំងពីក្មេង

២- គាំទ្រក្ដីសុបិនរបស់ពួកគេ ដើម្បីបង្កើនក្ដីស្រឡាញ់ និងភាពស្និទ្ធសា្នលរវាងអ្នកនិងកូន

៣- គាំទ្រក្ដីសុបិនរបស់ពួកគេ ដូច្នេះពួកគេនឹងអាចក្លាយជាក្មេងដែលមានសុភមង្គល

៤- គាំទ្រក្ដីសុបិនរបស់ពួកគេ ដូច្នេះពួកគេធំឡើងដោយក្លាយជាមនុស្សដែលទុកចិត្តលើខ្លួនឯង។

អត្ថបទដោយ៖ អម្រិន ពិសី
© គ្រឹះស្ថានហាតឃីដស៍