សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ! ម្តាយរបស់ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មហង្សមាស គឺលោក ឆន សុវណ្ណរាជ បានទទួលមរណះភាពហើយ
សិល្បៈតារា

ភ្នំពេញ: នៅវេលាម៉ោងប្រហែល ៣ទាភ្លឺ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ នេះ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មហង្សមាស គឺលោក ឆន សុវណ្ណរាជ បានធ្វើការបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន បានឲ្យដឹងថា ម្តាយរបស់លោក បានទទួលមរណះភាពហើយ ដោយរោគលើសឈាមនិងគាំងបេះដូង ។ ដោយលោកបានសរសេរថា៖

"ម៉ាក់ហត់ហើយ ម៉ាក់សំរាកអោយសុខស្រួលណាម៉ាក់ ចាំពីថ្ងៃនេះទៅម៉ាក់ឈប់ចាក់ថ្នាំ ម៉ាក់ឈប់លេបថ្នាំច្រើនទៀតហើយម៉ាក់បានសុខហើយ ម៉ាកគេងអោយសុខស្រួលណាម៉ាក់ណា កូនស្រលាញ់ម៉ាក់ខ្លាំងណាស់ ខ្ញុំបាទសូមអភ័យទោសដល់ម្ចាស់កម្មវិធីដែលខ្ញំបានលុបចោលភ្លាមៗទាំងអស់ផងដោយក្នងពេលនេះម្តាយរបស់ខ្ញុំបានទទួលមរណះភាពហើយដោយរោគលើសឈាមនិងគាំងបេះដូង សូមអភ័យទោស" ។

ក្រុមការងារ KhmerToday ក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារ លោក ឆន សុវណ្ណរាជ ដែលបានបាត់បង់ឣ្នកម្តាយជាទីស្រលាញ់ និងសូមអោយអ៊ុំស្រីបានទៅកាន់ឋានបរមសុខ សុគិតិភពកុំបីឃ្លាងឃ្លាតឡើយ ៕