ពិតជាដំណឹងល្អ! លោកយាយ ណយ សំណាង បានជាសះស្បើយពីជំងឺកូវីដ-១៩ វិញហើយ
សិល្បៈតារា

តារា​កំប្លែង​អ្នកស្រី​ណ​យ សំណាង ហៅ​យាយ​ណា​ង បានជាសះស្បើយពីជំងឺកូវីដ-១៩ វិញហើយ នេះបើយោងតាម លោក វណ្ណា ស័ក្តិ ដែលត្រូវជាកូនរបស់ លោកយាយ ណយ សំណាង ។

លោក វណ្ណា ស័ក្តិ ក៏បានសម្តែងអារម្មណ៍ សប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន និងអរគុណដល់បងប្អូនពូមីងពុកម៉ែតាយាយដែលតែងតែជូនពរឲ្យរូបលោក និងម្តាយរបស់លោកបានឆាប់ជាសះស្បើយ ។

បន្ថែមពីនេះ លោក វណ្ណា ស័ក្តិ ក៏បានអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចពុកជាប្រមុខថ្នាក់ដឹកនាំកំពូល ដែលលោកតែងតែគិតគូរដល់ប្រជាជនទូទាំងប្រទេសយ៉ាងមមាញឹក និងយកចិត្តទុកដាក់បំផុត ព្រមទាំងថ្នាក់ដឹកនាំមន្ទីពេទ្យ “មិត្តភាពខ្មែរសូវៀត” និងក្រុមលោកគ្រូអ្នកគ្រូពេទ្យប្រចាំនៅមន្ទីពេទ្យ”មិត្តភាពខ្មែរសូវៀត” ដែលពួកគាត់តែងតែយកចិត្តទុកដាក់មើលថែព្យាបាលអ្នកជម្ងឺយ៉ាងញាប់ដៃញាប់ជើងមិនគិតពីការហត់នឿយឡើយ។