ប្រកាសនៅថ្ងៃចន្ទនេះ ប្រទេសថៃ មានករណីឆ្លងកូវីដ-១៩ ថ្មី រហូតដល់ 5,485នាក់
ព័ត៌មានអន្តជាតិ

(បាងកក)៖ នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលប្រទេសថៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញ ករណីឆ្លងថ្មី នៃជំងឺ COVID-19 រហូតដល់ចំនួន 5,485នាក់ ក្នុងមួយថ្ងៃ និងករណីស្លាប់ថ្មី ចំនួន 19នាក់ ដែលធ្វើឲ្យអ្នកស្លាប់សរុបកើនដល់ 1,031នាក់ ។

គិតសរុបរហូតមកទល់ពេលនេះ ប្រទេសថៃមានករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសរហូតដល់ 159,792ករណី ។