សូមចូលរួមរំលែកទុក្ខ! លោកគ្រូ ស៊ុំ សារឿង តារាចម្រៀង និងអ្នកនិពន្ធទំនុកចម្រៀងល្បីឈ្មោះបំផុត ក្នុងផលិតកម្មរស្មីហង្សមាស បានទទួលមរណភាព​​
សិល្បៈតារា

លោកគ្រូ ស៊ុំ សារឿង ជាតារាចម្រៀង និងអ្នកនិពន្ធទំនុកចម្រៀងល្បីឈ្មោះបំផុត ក្នុងផលិតកម្មរស្មីហង្សមាស បានទទួលមរណភាព​​ នៅវេលាម៉ោង​ ១១:២០នាទីថ្ងៃត្រង់​ ថ្ងៃ៣១​ ខែឧសភា​ ឆ្នាំ២០២១នេះ​ ក្នុងជន្មាយុ​ ៦៩ឆ្នាំ​ ដោយរោគាពាធ​។

នេះគួរឲ្យសោកស្តាយបំផុត ចំពោះការបាត់បង់​ លោក​ គ្រូ​ ស៊ុំ​ សារឿន​ គឺជាធនធានសិល្បៈដ៏មានទេពកោសល្យ​មួយរូបទាំងការច្រៀង និងការតាក់តែងនិពន្ធ​ ក្នុងនោះដែរស្នាដៃនិពន្ធជាច្រើនរបស់លោកគ្រូនៅក្នុងផលិតកម្មហ្សមាស រស្មីហង្សមាស និងបានបកស្រាយដោយតារាចម្រៀងគ្រួសារហង្សមាស ។

ជាចុងក្រោយក្រុមការងារ KhmerToday ក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារលោកគ្រូ​ និងសូមបួងសួងដល់ដួងវិញ្ញណក្ខន្ធលោកគ្រូ​ បានទៅកាន់ទីឋានស្ងប់សុខ​ សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។