ស្តេចប្រដាល់ហ្វីលីពី Manny Pacquiao នឹងមានការប្រកួតមួយដ៏កក្រើក ជាមួយនឹង Errol Spence Jr ដែលជាជើងខ្លាំងមិនដែលចាញ់ និងជាអ្នកប្រយុទ្ធជំហរឆ្វេងដូចគ្នា
ព័ត៌មានអន្តជាតិ

កំពូលស្តេចប្រដាល់ហ្វីលីពី Manny Pacquiao នឹងមានការប្រកួតមួយដ៏កក្រើក ជាមួយនឹង Errol Spence Jr ដែលជាជើងខ្លាំងមិនដែលចាញ់ និងជាអ្នកប្រយុទ្ធជំហរឆ្វេងដូចគ្នា ។

ការប្រឈមមុខដាក់គ្នាលើសង្វៀន រវាង Manny Pacquiao និង Errol Spence Jr នឹងត្រូវប្រកួតគ្នា នាថ្ងៃ២១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ ។

គួរបញ្ជាកើផងដែរថា Manny Pacquiao ធ្លាប់ប្រកួតសរុប​ចំនួន​ ៧១ លើក គេ​ឈ្នះ ៦២ លើក ស្មើ ៧ លើក ចាញ់ ២ លើក និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ ៣៩ លើក។ ប្រកួត​ចុង​ក្រោយ​របស់ Manny Pacquiao គឺ​បាន​យក​ឈ្នះ​ទៅ​លើ​អ្នក​ប្រដាល់ Keith Thurman ដោយ​លទ្ធផល​កាត់​សេចក្តី​ចំនួន ១២ទឹក។

ចំណែក Errol Spence Jr ធ្លាប់ប្រកួតសរុប​ចំនួន ២៧ ប្រកួត ឈ្នះ​ទាំង ២៧ លើក និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ ២១ លើក មិនដែលចាញ់។ ប្រកួត​ចុង​ក្រោយ​របស់ ​Errol Spence Jr គឺ​បាន​យក​ឈ្នះ​ទៅ​លើ​អ្នក​ប្រដាល់ Danny Garcia ដែល​បាន​យក​ឈ្នះ​ដោយ​លទ្ធផល​កាត់សេចក្តីចំនួន ១២ទឹក៕