ពិតជាពូកែមែន! ប្រទេសជិតខាងកម្ពុជាមួយនេះ បានកាត់ផ្តាច់កូវីដ១៩ក្នុងសហគមន៍ហើយ គឺគ្មានករណីថ្មីក្នុងសហគមន៍ថ្មីទៀតទេ
ព័ត៌មានអន្តជាតិ

កាលពីថ្ងៃច័ន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ ប្រទេស​ឡាវ​ បាន​កត់ត្រា គឺគ្មានករណីថ្មី នៃជំងឺកូវីដ១៩ក្នុងសហគមន៍ថ្មីទេ ដែលវាជា​ថ្ងៃ​ដំបូង​ដែល​មិនមាន​ការឆ្លង​ក្នុង​សហគមន៍​ក្នុង​រយៈពេល​ជាង ៤០​ថ្ងៃ​មកនេះ ចាប់តាំងពី​មានការ​ចាប់ផ្តើម​នៃ​រលក​ទី​ពីរ​នៃ​ការផ្ទុះ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។​

នេះ​អាច​ចាត់ទុកថា​ជា​ជោគជ័យ​ជា​លើកដំបូង​របស់​ប្រទេស​ឡាវ ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ ដោយកាលពីថ្ងៃ ថ្ងៃទី ៣១ ខែឧសភា ក្រសួងសុខាភិបាល​រប​ស់​ប្រទេស​ឡាវ​បាន​និយាយថា ប្រទេស​នេះ​បាន​រកឃើញ​ករណី​ឆ្លង​តែមួយ​ប៉ុណ្ណោះ​ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងមក​ ដែលជា​ករណី​នាំចូល​ មិនមែនក្នុងសហគមន៍ថ្មីទេ ដែល​ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ ពេល​ចូល​មកដល់​ប្រទេស​ឡាវ​។

ទោះជាមិនមានករណីឆ្លងក្នុងសហគមន៍ក៏ដោយ ក៏ក្រសួងសុខាភិបាលប្រទេសឡាវ នៅតែព្រមាន​ប្រជាជន​មិនឱ្យ​បោះបង់ចោល​ការការពារ និង​ធ្វេសប្រហែស​នូវ​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​-១៩ នោះទេ និងត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តវិធានការ ដែលបានណែនាំដោយរដ្ឋាភិបាល ដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ-១៩ នេះ។

គិតត្រឹមពេលបច្ចុប្បន្ននេះ ប្រទេសឡាវមានចំនួន អ្នកឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប ចំនួន ១,៩១២​នាក់ ដោយ​ក្នុងនោះ​មាន ១,៥៤៣​នាក់ ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ឡើងវិញ និងករណីស្លាប់ ៣នាក់៕