នៅប្រទេសមួយនេះ បើប្តីប្រពន្ធចង់លែងលះគ្នា ត្រូវពាក់ខោអាវដូចកាលរៀបការ ចូលទៅ​តុលាការ
ព័ត៌មានអន្តជាតិ

មានច្បាប់ប្លែកនិងគួរឱ្យចាប់អារម្មណ៍ជាច្រើននៅតាមបណ្តាប្រទេសនានាក្នុងទ្វីបអាហ្រ្វិក។ រឿងគួរឱ្យចាប់អារម្មណ៍មួយនៅប្រទេសហ្គាណា ភាគអាគ្នេយ៍ទ្វីបអាហ្វ្រិក នៅពេលប្តីប្រពន្ធលែងលះគ្នា ត្រូវតែ​អនុវត្តតាមលក្ខខណ្ឌមួយ។

ប្រជាជនហ្គាណា មានសិទ្ធិលែងលះគ្នា ប៉ុន្តែគូស្វាមីភរិយាដែលចង់លែងលះគ្នានោះត្រូវតែចូលទៅ​តុលាការ ដោយពាក់សម្លៀកបំពាក់កូនក្រមុំកូនកំលោះ ដូចកាលពីពួកគេរៀបអាពាហ៍ពិពាហ៍។​ លក្ខខណ្ឌបែបនេះហាក់គួរឱ្យអស់សំណើចបន្តិច ហើយគូស្វាមីភរិយាចង់លែងលះត្រូវតែទៅចូល​ក្នុងបន្ទប់ដែលគេហៅថា “បន្ទប់លែងលះ” បើពួកគេចង់ឱ្យការលែងលះបានជោគជ័យ។

នៅបណ្តាប្រទេសអាហ្វ្រិកផ្សេងៗទៀត ដូចជា កុងហ្គោ (ជាប់ប្រទេសហ្គាណា) គូស្វាមីអាចលែងលះគ្នាបាន ដោយដំបូងត្រូវតម្រូវឱ្យសាមីខ្លួនត្រូវទៅផ្ទះឪពុកម្តាយក្មេងជាមុន ដើម្បីពន្យល់ពីមូលហេតុដែលចង់លែងលះគ្នា ដើម្បីទទួលបានការយល់ព្រមពីឪពុកម្តាយក្មេកទាំងសងខាងសិន។ ដូចនេះហើយ ទើបនៅប្រទេសកុងហ្គោ ស្ទើរតែគ្មានអាត្រាលែងលះគ្នាសោះ។

©️ គ្រឹះស្ថានហាតប៊ុក