ថ្ងៃនេះ អ្នកណាខ្លះ? ជួបបញ្ហា ចុចមើលរូបភាពអត់បាន នៅលើហ្វេសប៊ុក
បច្ចេកវិទ្យា

ថ្ងៃទី​០២ ខែមិថុនា ព្រឹកនេះ ក្រុមហ៊ុន Facebook បានកំពុងតែអាប់ដេតបញ្ហាមួយចំនួន ដែលធ្វើឲ្យអ្នកប្រើប្រាស់ ជួបបញ្ហាចុចមើលរូបភាពអត់បាន (រាល់ការផុសដែលមានរូបចាប់ពី 2 ឡើងទៅ​ គឺមិនអាចបើកមើលបាន​ ឬបើកមើលមិនឃើញរូប) បញ្ហានេះមិនមែនកើតឡើងតែក្នុងប្រទេសយើងទេ​ គឺកើតឡើងទូទាំងពិភពលោក ហើយក៏ពុំទាន់មានដំណោះស្រាយដែរ​ មានតែរង់ចាំ​ការអាប់ដេត បន្ថែមពីហ្វេសប៊ុកតែប៉ុណ្ណោះ ។ ដូចនេះ សូមបងប្អូនជ្រាបជា ព័ត៌មាន ថាបញ្ហានេះ គឺមកពីការអាប់ដេតរបស់ហ្វេសប៊ុកតែប៉ុណ្ណោះ មិនមែនមកពីបញ្ហាទូរស័ព្ទដៃរបស់លោកអ្នកនោះទេ!