ប្រទេសមួយនេះ ជាប្រទេសតូចជាងគេក្នុងលោក និងមានប្រជាជនប្រមាណ ៨២៥នាក់ ប៉ុណ្ណោះ
ចំណេះដឹង

ក្នុងចំណោមប្រទេសទាំងអស់ក្នុងលោក មានប្រទេសសរុបចំនួន ១៩៥ គឺមានទំហំខុសៗគ្នា។ ប្រទេសខ្លះមានផ្ទៃដីធំសែនធំ ដូចជា រុស្ស៊ី និងកាណាដាជាដើម ដែលមានផ្ទៃដីរាប់លានគីឡូម៉ែត្រក្រឡា ប៉ុន្តែក៏មានប្រទេសខ្លះតូចមិនបានមួយគីឡូម៉ែត្រការ៉េផង។ តើប្រទេសណាតូចជាងគេក្នុងលោក?

ចម្លើយគឺ បុរីវ៉ាទីកង់ (Vatican) ដែលមានផ្ទៃដីប្រមាណ ០.៤៤គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ដែលតូចជាងទីក្រុងភ្នំពេញ ជាង១៥០០ដងឯណោះ។ បុរីវ៉ាទីកង់ គឺជាដែនដីសក្ការៈ ដែលស្ថិតនៅកណ្តាលទីក្រុងរ៉ូម រដ្ឋធានីប្រទេសអ៊ីតាលី និងជាមជ្ឈមណ្ឌលនៃព្រះវិហារគ្រិស្កសាសនាកាតូលិក។

នៅក្នុងប្រទេសនេះ មានវិហារកាតូលិកធំជាងគេបំផុតក្នុងលោក ឈ្មោះថា វិហារ St. Peter’s Basilica ដែលចូលរួមវិភាគទានពីអ្នកកាន់សាសនាគ្រិស្តនិកាយរ៉ូម៉ាំងកាតូលិករាប់លាននាក់ជុំវិញពិភពលោក។ ប្រទេស ឬបុរី វ៉ាទីកង់នេះ មានប្រជាជនប្រមាណ ៨២៥នាក់ប៉ុណ្ណោះ។

ប្រភព៖ worldatlas.com
©️ គ្រឹះស្ថានហាតប៊ុក