សូមកុំចុចឲ្យសោះ លេងហ្គេមឆ្លើយសំនួរ ដើម្បីឈ្នះរង្វាន់ តាម Facebook ប្រយ័ត្នទឹកភ្នែក
បច្ចេកវិទ្យា

ថ្មីៗនេះ មានការផ្ញើគ្នានូវកម្មវិធីចូលរួម លេងហ្គេមឆ្លើយសំនួរ ដើម្បីឈ្នះរង្វាន់ពីក្រុមហ៊ុនកូកា-កូឡា នៅលើប្រព័ន្ធបណ្តាញសង្គម ។ ពាក់ព័ន្ធនឹងករណីនេះ ក្រុមហ៊ុនកូកា-កូឡា ក៏បានធ្វើការបញ្ជាក់ផងដែរថា កម្មវិធីនេះ មិនមែនជាកម្មវិធី ដែលបង្កើតឡើងដោយ ក្រុមហ៊ុនកូកា-កូឡា ទេ។ វាអាចជាកម្មវិធីដែលបង្កើតឡើង ដោយជនអនាមិក ក្នុងគោលបំណង បន្លំអ្នកប្រើប្រាស់ឱ្យព្រមប្រគល់ព័ត៌មានសំខាន់ៗឱ្យខ្លួន ប៉ុនប៉ងលួចយកអាខោន​ Facebook របស់យើង​ ឬលួចយកទិន្ន័យផ្សេងៗនៅក្នុងទូរស័ព្ទយើង​ ឬក៏ខ្ចីអាខោនយេីងអោយផ្ញេីសារនេះទៅ Friends របស់យេីងបន្តទៀតក្នុងគោលបំណងណាមួយ។

ដូចនេះ សូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះករណីនេះ បើបងប្អូនបានចុច ឬ វាយលេខសម្ងាត់អ្វីចូល សូមធ្វើការផ្លាស់ប្តូរលេខកូដសម្ងាត់របស់លោកអ្នកភ្លាមៗ !