ដំណឹងល្អ! ចិនអនុម័តឲ្យប្រើវ៉ាក់សាំង Sinovac លើកុមារ និងមនុស្សវ័យជំទង់អាយុចាប់ពី (៣-១៧ឆ្នាំ)
ព័ត៌មានអន្តជាតិ

(ប៉េកាំង)៖ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១ លោក យិន វៃតុង (Yin Weidong) ប្រធានក្រុមហ៊ុន Sinovac បាន ប្រាប់ទូរទស្សន៍រដ្ឋចិនឲ្យដឹងថា អាជ្ញាធរចិនបានអនុម័តប្រើប្រើប្រាស់ វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Sinovac របស់លោក ក្នុងករណីបន្ទាន់ហើយទៅលើកុមារ និងមនុស្សវ័យជំទង់អាយុចន្លោះពី ៣ឆ្នាំ ដល់ ១៧ឆ្នាំ។

លោក Yin Weidong បានបញ្ជាក់ទៀតថា សម្រាប់ពេលវេលាកំណត់ ដែលអាចចាប់ផ្តើមប្រើប្រាស់ វ៉ាក់សាំង Sinovac ទៅលើក្រុមមនុស្សអាយុ ៣ឆ្នាំ ដល់ ១៧ឆ្នាំ ខាងលើនេះបាន គឺអាស្រ័យទៅលើការអនុញ្ញាតពីអាជ្ញាធរចិន ដោយសមស្របទៅតាមយុទ្ធសាស្ត្រ នៃការចាក់វ៉ាក់សាំង ក្នុងករណីបន្ទាន់ តែទោះជាយ៉ាងណាលោកបានបន្តទៀតថា មនុស្សវ័យចំណាស់មានអាទិភាពជាងក្មេងៗ ក្នុងការទទួលបានវ៉ាក់សាំង COVID-19 ព្រោះមនុស្សវ័យចំណាស់ងាយធ្លាក់ខ្លួនឈឺធ្ងន់ នៅក្រោយឆ្លងជំងឺកូនវីដ-១៩ នេះ។