នៅក្នុងប្រវត្តិសាស្ត្រ ក៏ធ្លាប់មានការផ្ទុះមេរោគឆ្លងដែលសាហាវទាំង១០ផ្សេងៗទៀតផងដែរ ដោយផលប៉ះពាល់របស់វាក៏មិនអន់ជាងមេរោគកូវីដ១៩ ប៉ុន្មាននោះទេ
ចំណេះដឹង

នាពេលបច្ចុប្បន្ននេះ មេរោគថ្មីមួយដែលគេបានឱ្យឈ្មោះថា មេរោគកូវីដ-១៩ (Covid-19) កំពុងរីករាលដាលនៅពាសពេញពិភពលោក ហើយបានបង្កទៅជាផលប៉ះពាល់លើផ្នែកសុខភាព សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសស្ទើរតែទាំងអស់។ ជាមួយគ្នានេះដែរ នៅក្នុងប្រវត្តិសាស្ត្រក៏ធ្លាប់មានការផ្ទុះមេរោគឆ្លងដែលសាហាវទាំង១០ផ្សេងៗទៀតផងដែរ ដោយផលប៉ះពាល់របស់វាក៏មិនអន់ជាងមេរោគកូវីដ១៩ ប៉ុន្មាននោះទេ។

ខាងក្រោមនេះគឺជាការផ្ទុះមេរោគឆ្លងដែលសាហាវទាំង១០ ដែលធ្លាប់កើតមាននៅក្នុងប្រវត្តិសាស្ត្រ៖

១. ជំងឺអេដស៍ (ផ្ទុះខ្លាំងនៅឆ្នាំ ២០០៥-២០១២)៖ ចំនួនអ្នកស្លាប់៣៦លាននាក់

២. ជំងឺផ្តាសាយ (ឆ្នាំ១៩៦៨)៖ ចំនួនអ្នកស្លាប់១លាននាក់

៣. ជំងឺផ្តាសាយអាស៊ី (ឆ្នាំ១៩៥៦-១៩៥៨)៖ ចំនួនអ្នកស្លាប់២លាននាក់

៤. ជំងឺផ្តាសាយ (ឆ្នាំ១៩១៨)៖ ចំនួនអ្នកស្លាប់២០លាន-៥០លាននាក់

៥. ជំងឺអាសន្នរោគទី៦ (ឆ្នាំ១៩១០-១៩១១)៖ ចំនួនអ្នកស្លាប់ជាង៨សែននាក់

៦. ជំងឺផ្តាសាយ (ឆ្នាំ១៨៨៩-១៨៩០)៖ ចំនួនអ្នកស្លាប់ ១លាននាក់

៧. ជំងឺអាសន្នរោគទី៣ (ឆ្នាំ១៨៥២-១៨៦០)៖ ចំនួនអ្នកស្លាប់ ១លាននាក់

៨. ជំងឺអាសន្នរោគខ្មៅ (ឆ្នាំ១៣៤៦-១៣៥៣)៖ ចំនួនអ្នកស្លាប់ ៧៥-២០០លាននាក់

៩. ជំងឺអាសន្នរោគចាស្ទីននៀន (ឆ្នាំ៥៤១-៥៤២)៖ ចំនួនអ្នកស្លាប់ ២៥លាននាក់

១០. ជំងឺអាសន្នរោគអាន់តូនីន (ឆ្នាំ១៦៥)៖ ចំនួនអ្នកស្លាប់ ២៥លាននាក់

ប្រភពពី៖ គេហទំព័រ MPH Online

ប្រែសម្រួលដោយ៖ មាស មុនី
©️ គ្រឹះស្ថានហាតប៊ុក