ហេតុផល នាំឲ្យមានអាយុវែង
សុខភាព

ហេតុផលខាងក្រោមនេះ ដែលនាំឲ្យមនុស្សមានអាយុវែង៖

១- បុគ្គលិកលក្ខណៈ និងរបៀបរស់នៅប្រចាំថ្ងៃ​របស់​អ្នក អាច​ប៉ះពាល់​ដល់​ការធ្វើឱ្យ​អ្នកមាន​អាយុ​វែង​។ គុណភាព​នៃ​ការប្រុងប្រយ័ត្ន ការតស៊ូ អ្នកត្រូវតែជា​មនុស្ស​រៀបចំ​ការរស់នៅបាន​ល្អ ដូចជា ផ្លូវចិត្តរីករាយថ្លានិងស្ងប់ស្ងាត់​ជាដើម ការ​នឹក​ស្រមៃ​បន្តិច​បន្តួច ដែល​មិនមែនក្នុង​ក្តីកង្វល់ គឺជា​គុណភាព​ដែល​ជួយ​នាំឱ្យ​មាន​ជីវិត​វែង​។​

​២- របប​អាហារ​របស់​អ្នក​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ​មាន​សុខភាព​ល្អ ដែល​នៅ​ពេល​អ្នក​មាន​អាយុ​ចាស់​ជាង​នេះ​វា​អាច​ធ្វើឱ្យ​មាន​ការថយចុះ​ហានិភ័យ​នៃ​ជំងឺ​បេះដូង សរសៃឈាម និង​ការការពារ​ប្រឆាំង​នឹង​ការបាត់បង់​​ការចងចាំ​។​

​៣- ជា​ការពិត​ណាស់ ហ្សែ​ន(រូបធាតុតំណពួជ) ក៏​ជា​កត្តា​មួយ​ផង​ដែរ​ មានពួជអាយុវែង ។​

​៤- ការ​រៀនសូត្រពីអ្វីដែលថ្មី ការអប់រំ​ក៏​ត្រូវបាន​ទាក់ទង​ទៅនឹង​ជីវិត​រស់នៅបាន​យូរ​ផងដែរ​។​

​៥- ការ​​ធ្វើ​ការងារ បើសិន​ជា​អ្នកធ្វើការងារ​ធ្ងន់​ ការងារ​តានតឹងកាយចិត្ត វាតែងតែ​ប៉ះពាល់​ដល់សុខភាព​អ្នក​ជានិច្ច(ឆាប់ស្លាប់) ប៉ុន្តែការសិក្សា​បាន​រកឃើញថា​ការធ្វើជីវិត​ឲ្យរវល់ជានិច្ច​នឹង​ធ្វើឱ្យ​អ្នក​មាន​ជីវិត​រស់នៅ​បាន​យូរទៅវិញ ​។​

​៦- គួរ​កាត់បន្ថយ​ការព្រួយបារម្ភ ឬ​កង្វល់ ការសិក្សារកឃើញ​ថា មនុស្សមួយចំនួន​ ដែលមានការគិត​ច្រើន​ពិតជា​អាច​មាន​ផលប៉ះពាល់​ទៅលើ​ការរស់នៅ​អាយុរ​វែង​របស់​គេ(គិតច្រើននាំឲ្យអាយុខ្លី)​។​

៧- អ្នក​មិន​ត្រូវ​មាន​ការ​រំភើបចិត្ត ឬ​សប្បាយចិត្ត​ខ្លាំងពេក​ទេ​ អារម្មណ៍ប្រែប្រួលខ្លាំងងាយគាំងបេះដូងណាស់ ។​

៨- ការ​ប្រឡូក​នៅក្នុង​សង្គម គឺ​មាន​សារៈសំខាន់ណាស់ ដូចជាចូលរួមជួយកិច្ចការសង្គម។ ស្ត្រី​ហាក់ដូចជា​មាន ទំនាក់ទំនងសង្គម​រឹងមាំជាងបុរស នេះអាច​ជា​ផ្នែក​មួយ​នៃ​ហេតុផល​ដែល​ស្ត្រី​អាច​រស់នៅ​បាន​យូរ​ជាង​បុរស​។​

​៩- ការ​អង្គុយ​ច្រើន​ វាជា​រឿង​ដ៏​អាក្រក់​បំផុត​ដែល​អ្នក​តែងតែ​ធ្វើ តាមការស្រាវជ្រាវ​បាន​បង្ហាញថា ការ​អង្គុយ​​យូរ(រហូតដល់៨ម៉ោងក្នុងមួយថ្ងៃ) នឹង​នាំឲ្យ​មនុស្ស​​មាន​ហានិភ័យ​ខ្ពស់នាំឲ្យ​អាយុ​ខ្លី និង​ហានិភ័យ​សុខ​ភាព​ផ្សេងៗ​ទៀតផងដែរ ​៕(ថ)

ប្រភព៖ Thong Nidamony