លេខទូរសព្ទសំខាន់ៗ ដែលអ្នកគួរមាន ពេលមានបញ្ហា អាចរាយការណ៍មកភ្លាមៗ
ចំណេះដឹង

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញផ្សាយ លេខទូរសព្ទសំខាន់ៗ ដែលលោកអ្នកគួរមាន និងស្គាល់ឲ្យបានគ្រប់គ្នា ជាពិសេសក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ឬមានហានិភ័យផ្សេង ដែលលេខទំនាក់ទំនងទាំងនេះ អាចឲ្យអ្នកទាក់ទងបានឆាប់រហ័យ ទាន់សភាពការណ៍។

  • ១១៩ ជាលេខរថយន្តគិលានសង្រ្គោះបន្ទាន់
  • ៦៦៦ ជាលេខរថយន្តពន្លត់អគ្គិភ័យ
  • ១២៨០ ជាលេខទំនាក់ទំនងសម្រាប់ពិភាក្សាបញ្ហារបស់កុមារ
  • ១២៨៨ ជាលេខសម្រាប់ព័ត៌មានទាន់ហេតុការណ៍ប្រឆាំងការជួញដូរមនុស្ស
  • ១១៥ ជាលេខទាន់ហេតុការណ៍អំពីវីរុសកូវីដ១៩

ដូចនេះបងប្អូនគួរតែស៊ែរទុក ឬក៏កត់ទុកឲ្យបានល្អ ដើម្បីជាជំនួយជួយលោកអ្នក ក្នុងពេលមានចាំបាច់ឬមានហានិភ័យផ្សេង ណាមួយបានកើតឡើង!