រោងចក្រជាង១៣០ ក្នុងប្រទេសថៃ «ផ្ទុះករណីឆ្លងកូវីដ-១៩» ដែលអាចបង្កបញ្ហាធំដល់វិស័យនាំចេញ
ព័ត៌មានអន្តជាតិ

យោងតាមរបាយការណ៍ចុងក្រោយពីអាជ្ញាធរថៃ បានឲ្យដឹងថា នៅតាមរោងចក្រនានា ទូទាំងប្រទេសថៃ កំពុងតែបង្កើនក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ដែលគិតមកដល់ពេលនេះ ប្រទេសថៃមានរោងចក្រជាង ១៣០ហើយ បានកើតមានករណីឆ្លងជំងឺ COVID-19 ក្នុងនោះមនុស្សជាង ៧,១០០នាក់ ត្រូវបានធ្វើតេស្តវិជ្ជមាន នៅក្នុងខេត្តសរុបចំនួន ១១។

ករណីផ្ទុះជំងឺឆ្លងរាតត្បាត COVID-19 នៅតាមរោងចក្រជាង ១៣០ ខាងលើនេះ មន្ត្រីជំនាញបានបង្ហាញក្តីព្រួយបារម្ភថា អាចមានផលប៉ះពាល់លើវិស័យនាំចេញ នឹងអាចមានផ្ទុះឡើងធ្ងន់ធ្ងរ និងអាចឈានទៅដល់ការដួលរលំនៃវិស័យទេសចរណ៍ផងដែរ។

គួរបញ្ជាក់ផងដែរ ថាកាលពីឆ្នាំ២០២០ វិស័យនាំចេញបានទទួលបន្ទុក ៤៥% នៃប្រាក់ចំណូលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ ខណៈវិស័យទេសចរណ៍បានដាំក្បាលចុះយ៉ាងគំហុក។ ចំណែកកាលពីខែឧសភា ឆ្នាំ២០២១ រដ្ឋាបាលថៃ បានព្យាករណ៍ថា GDP នៅក្នុងឆ្នាំនេះនឹងទទួលបានកំណើនតែ ១.៥% ប៉ុណ្ណោះ ខណៈការព្យាករណ៍កាលពីលើកមុន គឺចាប់ពី ២.៥% ទៅ ៣.៥%៕