កត្តានាំឱ្យអ្នកស្រកគីឡូ និងមានសុភាពល្អ ពីវេជ្ជបណ្ឌិត គួច ម៉េងលី
សុខភាព

កត្តានាំឱ្យអ្នកស្រកគីឡូ និងមានសុភាពល្អ ៖

ញុំាទឹកឱ្យបានច្រើនប្រចាំថ្ងៃ៖ ព្រោះទឹកជួយកាត់បន្ថយជាតិកាឡូរីដែលយើងញុំាហើយបន្សល់ទុកក្នុងខ្លួន ដោយមួយថ្ងៃញុំាយ៉ាងតិច១លីត្រកន្លះទៅ២លីត្រ។

ញុំាបាយទៀងទាត់៖ ព្រោះការញុំាមិនទៀងទាត់ យឺតយ៉ាវ ពន្យាពេលញុំា និងញុំាញឹកញាប់ធ្វើឱ្យយើងងាយនឹងឡើងគីឡូ។

ញុំាបាយផ្ទះ៖ អាហារក្រៅផ្ទះមិនសូវអនាម័យ,ម្ហូបនៅក្រៅអាចប្រៃ ផ្អែម និងខ្លាញ់ច្រើនធ្វើឱ្យយើងឡើងគីឡូ។

ធ្វើចលនាញឹកញាប់៖ ការធ្វើការនៅនឹងមួយកន្លែង ដូចជាការអង្គុយច្រើនម៉ោង ឬឈរច្រើនម៉ោង ក៏ជាកត្តានាំឱ្យយើងឡើងគីឡូផងដែរ ដូច្នេះត្រូវឆ្លៀតធ្វើសកម្មភាពកុំនៅតែមួយកន្លែងច្រើនម៉ោង។

កុំផឹកស្រាច្រើន៖ ការផឹកស្រាធ្វើឱ្យយើងឡើងគីឡូ ព្រោះតែមានសារធាតុម្យ៉ាងនាំឱ្យឡើងគីឡូ។ ហើយផឹកស្រាច្រើននាំឱ្យនោមច្រើន អស់ជាតិទឹក។

ចៀសញុំាយប់៖ អ្នកដែលចូលចិត្តញុំាយប់ច្រើន ធ្វើឱ្យងាយឡើងគីឡូខ្លាំង។ ហើយត្រូវចៀសវាងញុំាអាហារចៀនខ្លាញ់ច្រើន ដូចជាដំបូងចៀន ជាដើម។

ញុំាការហ្វេខ្មៅ និងតែបៃតង៖ ការសិក្សាបង្ហាញថាជាតិកាហ្វេអ៊ីនមានផ្ទុកដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបង្កើនការរំលាយអាហារបានពី ៣-១១% និងបង្កើនការដុតខ្លាញ់រហូតដល់ ១០–២៩%។ ចំណែកឯតែបៃតងក៏មិនខុសគ្នានឹងកាហ្វេរប៉ុន្មានដែរ នៅក្នុងតែបៃតងមានផ្ទុកជាតិកាហ្វេអ៊ីនដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលហៅថា catechins ដែលត្រូវបានគេស្គាល់ថាជាអ្នកជួយដល់ការដុតបំផ្លាញជាតិខ្លាញ់អាក្រក់ពីក្នុងខ្លួនបានយ៉ាងល្អ។

កាត់បន្ថយគ្រឿងកំប៉ុង៖ ភេសជ្ជៈប៉ូវកម្លាំងកំពុងមានការពេញនិយមខ្លាំងក្នុងពេលបច្ចុប្បន្នដែលជាហេតុនាំឲ្យមានមនុស្សជាច្រើនមានបញ្ហាក្នុងការឡើងទម្ងន់។ គេបានមើលឃើញថាអ្នកដែលចូលចិត្តញុំាគ្រឿងកំប៉ុងមួយថ្ងៃចាប់ពីមួយទៅពីរកំប៉ុងប្រឈមនិងជំងឺលើសទម្ងន់ ព្រោះជាតិស្ករដែរមាននៅក្នុងកំប៉ុងមានរហូតដល់៧៨ ក្រាមដែលជាជាតិស្ករមួយត្រូវមានការប្រុងប្រយ័ត្នខ្ពស់។

ដកស្រង់ចេញពីប្រសាសន៍វេជ្ជបណ្ឌិតគួច ម៉េងលី Mengly J. Quach, MD, MPH