រោគសញ្ញាគ្រោះថ្នាក់ទាំង៥ សម្រាប់បុគ្គលវិជ្ជមានវីរុសកូវីដ​-១៩ ហើយបើកំពុងព្យាបាលខ្លួនឯងនៅផ្ទះ ត្រូវរកជំនួយបន្ទាន់
សុខភាព

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់អំពី សញ្ញាគ្រោះថ្នាក់ទាំង៥ សម្រាប់បុគ្គលវិជ្ជមានវីរុសកូវីដ​-១៩ មិនទាន់ទទួលបានកន្លែងសម្រាក ដែលត្រូវព្យាបាលខ្លួនឯងនៅផ្ទះ សូមតាមដាន រករោគសញ្ញាគ្រោះថ្នាក់ និងត្រូវរកជំនួយបន្ទាន់ បើលេចមានសញ្ញាទាំងនេះ ៖

  1. ពិបាកដកដង្ហើម
  2. ដកដង្ហើមខ្លីៗ
  3. ហត់
  4. ភាពរង្វេងស្មារតី
  5. បាត់បងស្មារតី ឬសន្លប់

ដូចនេះ ប្រសិនបើបងប្អូន ប្រជាពលរដ្ឋ ដែលកំពុងទទួលការថែទាំ ព្យាបាលកូវីដតាមផ្ទះ បើមានបញ្ហាសុខភាព សូមខលទៅកាន់ Hotline ឬ 1222 ឬទូរស័ព្ទទៅលេខ 115 ជាបន្ទាន់ដោយឥតគិតថ្លៃ ។