លោកយាយ អាយុ ១០១ឆ្នាំ ប្រាប់អាថ៌កំបាំងដែលធ្វើឲ្យលោកយាយ មានសុខភាពនៅល្អ សាច់ចាំ ហើយស្មារតីចងចាំនៅល្អរហូតសព្វថ្ងៃ
សុខភាព

ដូចប្រិយមិត្តបានដឹងហើយថា កាលពីប៉ុន្មានសប្តាហ៍មុននេះ លោកយាយ ហូ ខាំ ដែលមានអាយុវែងដល់ទៅ ១០១ឆ្នាំ ជាអ្នករស់នៅរាជធានីភ្នំពេញ បានធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ម្ដងមកហើយ ក្រោយពេលលោកយាយ អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅមណ្ឌលអនុវិទ្យាល័យចតុមុខ ទាំងសុខភាពមាំមួនល្អរហូតសព្វថ្ងៃនេះ ។

នៅក្នុងឱកាសនេះដែរ លោកយាយហូ ខាំ ព្រះជន្ម១០១ឆ្នាំ ក៏បានប្រាប់អាថ៌កំបាំងដែលធ្វើឲ្យលោកយាយមានព្រះជន្មវែង សុខភាពនៅល្អ សាច់ចាំ ហើយស្មារតីចងចាំនៅល្អរហូតសព្វថ្ងៃ ដូចខាងក្រោម:

1-បរិស្ថានរស់នៅ និងរបបគេងទៀងទាត់ ជារៀងរាល់ថ្ងៃលោកយាយសម្រាន្តនៅម៉ោង9:30យប់ និងភ្ញាក់នៅម៉ោង5ព្រឹក ហើយលោកយាយសម្រាកថ្ងៃត្រង់1 ម៉ោងជារៀងរាល់ថ្ងៃ

2-របបហាត់ប្រាណ លោកយាយហាត់ប្រាណទៀងទាត់ ទោះបីចាស់ក៏ដោយ ការលើកដៃ ជើង និងតោងដើរចុះឡើងៗ

3-របបទទួលទាន លោកយាយទទួលទានបាយតិចបំផុត តែលោកយាយទទួលទានបន្លែ និងត្រីច្រើន ជាពិសេសលោកយាយចូលចិត្តពិសាត្រីសាលម៉ុន ហើយលោកយាយទទួលទានផ្លែឈើច្រើន (២គីឡូក្នុងមួយថ្ងៃ គ្រប់ប្រភេទផ្លែឈើ តាមរដូវកាល) ក្រៅពីនេះលោកយាយទទួលទានទឹកច្រើន និងទៀងទាត់ ។

ប្រភព៖ Heng Sok Kung